លោក ខូវ ឆាយ៖ ប្រាប់មូលហេតុដ៏គួរឱ្យគោរពមួយក្នុងការបង្កើតពានរង្វាន់ Pre-Season

80230
  • លោក ខូវ ឆាយ អគ្គលេខាធិការក្លិបបាល់ទាត់ក្រសួងការពារជាតិ បានអំពាវដល់អ្នកគាំទ្រចូលរួមទស្សនាការប្រកួតពានរង្វាន់មិត្តភាពត្រៀមរដូវកាលថ្មី TV5 Pre Season Championship 2020 ដែលដំណើរការពីថ្ងៃព្រហស្បតិ៍ ទី១៦ ដល់ថ្ងៃទី១៨ ខែមករា នាកីឡដ្ឋានខេមរភូមិន្ទ ។

    ថ្នាក់ដឹកនាំកំពូលខាងលើសង្កត់ធ្ងន់ថា ការប្រកួតនេះធ្វើឡើងដើម្បីផ្ដល់ឱកាសដល់ក្លិបដែលមិនសូវមានសកម្មភាព ឬចេញទៅប្រកួតក្រៅប្រទេសបានសមជើងគ្នា និងសម្រួចសមត្ថភាពត្រៀ់មរដូវកាលថ្មី ហើយអ្នកគាំទ្រអាចចូលរួមទស្សនាដោយសេរី ។ លោក ខូវ ឆាយ បញ្ជាក់ថា នៅរដូវកាលទីមួយនេះមានត្រឹម ៤ ក្រុមប៉ុណ្ណោះ ដោយសារពេលវេលាខ្លីពេកក្នុងការរៀបចំ ។ យ៉ាងណាលោកថា នឹងព្យាយាមធ្វើឲ្យការប្រកួតបែបនេះកាន់តែកក្រើកថែមទៀត ដោយអាចទាក់ទាញក្រុមពីក្រៅប្រទេសចូលរួមជាដើម ។ ចំណែកតំណាងក្រុមចំនួន ៣ ផ្សេងទៀតរួមមានដូចជា សូលទីឡូអង្គរ, ណាហ្គាវើលដ៍ និងអាស៊ីអឺរ៉ុបយូណាយធីត សុទ្ធតែរីករាយបានចូលរួមព្រឹត្តិការណ៍ដ៏ពិសេសខាងលើ ព្រោះចាត់ទុកជាការត្រៀមដ៏ល្អមុនរដូវកាលថ្មីចូលមកដល់ ។

    ជាលទ្ធផលពីការចាប់គូកាលពីរសៀលថ្ងៃពុធ ទី១៥ ខែមករាម្សិលមិញ ម្ចាស់ផ្ទះក្រសួងការពារជាតិ ទទួលសូលទីឡូអង្គរ វេលាម៉ោង ៦ល្ងាចនេះ ។ ណាហ្គាវើលដ៍ ប៉ះអាស៊ីអឺរ៉ុបយូណាយធីត នៅវេលាម៉ោង ៣និង៣០នាទីរសៀលនេះ ។ រូបមន្តប្រកួត គឺក្រុមចាញ់ប៉ះចាញ់ និងឈ្នះប៉ះឈ្នះនៅវគ្គចុងក្រោយ ហើយប្រសិនបើស្មើគ្នាពុំមានថែមម៉ោង ១៥នាទីពីរដងទេ ដោយត្រូវទាត់ ១១ម៉ែត្រកាត់សេចក្ដីតែម្ដង ៕

    ដោយ៖ តារា

    ប្រភព :
    CNCC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី