លោក Luis Figo៖ ខ្ញុំសង្ឃឹមថា Ronaldo នឹងស្នាក់នៅជាមួយក្លឹប Real Madrid បន្ដទៅទៀត

18840
  • អតីតតារាឆ្នើមរបស់ព័ទុយហ្គាល់លោក Luis Figo សង្ឃឹមថាកីឡាករជើងខ្លាំងរបស់ក្លិប Real Madrid នឹងសម្រេចចិត្តបន្តនៅរដ្ឋធានីអេស្ប៉ាញបន្ដទៀត ។

    Image result for luis figo

    អតីតតារាឆ្នើមរបស់ក្លិប Real Madrid លោក Luis Figo សង្ឃឹមថាកីឡាកររួមជនជាតិ Cristiano Ronaldo នឹងនៅតែបន្ដស្នាក់នៅជាមួយម្ចាស់ជើងឯកទ្វីបអឺរ៉ុប ។ អនាគតរបស់ Ronaldo ត្រូវបានលិចលឺពាក្យចរចារអារ៉ាមជាច្រើនចាប់តាំងពីកីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានបង្ហាញពីភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីជ័យជម្នះទីលើកទី ៣ ជាប់ៗគ្នានៃក្របខ័ណ្ឌ Champions League របស់ក្រុមម៉ាឌ្រីដកាលពីខែមុន ។

    Related image

    ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលបានសុំទោសចំពោះការអត្ថាធិប្បាយចុងក្រោយរបស់គាត់ដែលថាខ្លួននិងចាកចេញពីទីក្រុងម៉ាឌ្រីដនៅរដូវក្ដៅនេះ ប៉ុន្តែក្រោយមកគាត់ចេញមុខផ្តល់ក្តីសង្ឃឹមដល់អ្នកគ្រាំទ្រវិញក្រោយពីនិយាយថា ជួបគ្នានៅឆ្នាំក្រោយក្នុងអំឡុងពេលក្បួនដង្ហែរពានរង្វាន់ UCL  ។ ទោះជាយ៉ាងណាក៏ដោយម្ចាស់ស្បែកជើងមាស ៤ សម័យកាលរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រលប់ទៅកាន់អតីតក្លិប Manchester United និង ម្ចាស់ជើងឯកលីគកំពូលបារាំង Paris Saint-Germain ។

    Image result for Ronaldo

    នៅពេលសួរអំពី Ronaldo ក្រោយពីក្រុមវិរះបុរស Real Madrid បានផ្តួលក្រុមវិរះបុរស Arsenal នៅឯកីឡដ្ឋាន Santiago Bernabeu លោក Figo បាននិយាយថា៖ “ខ្ញុំសង្ឃឹមថាកីឡាករ Cristiano នឹងនៅជាមួយអ្នកគាំទ្រទាំងអស់ ។ ថ្ងៃណាមួយគាត់នឹងឈប់លេងហើយក្រុម Real Madrid នឹងបន្តក្លាយជាក្លឹបដ៏ល្អបំផុតមួយនៅក្នុងពិភពលោក” ។

    Image result for Ronaldo

    គួបញ្ជាក់ផងដែរថា Ronaldo កំពុងត្រៀមខ្លួនសម្រាប់ការប្រកួត World Cup នៅប្រទេសរុស្ស៊ី ជាមួយព័រទុយហ្គាល់ដែលនឹងជួបជាមួយអេស្ប៉ាញ ( ១៥ មិថុនា ) , ម៉ារ៉ុក ( ២០ មិថុនា ) និង អ៊ីរ៉ង់ ( ២៥ មិថុនា ) ដែលស្ថិតនៅក្នុងពូល B ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី