
Antoine Griezmann បានប្រាប់មិត្តភក្តិថាគាត់មានគម្រោងស្នាក់នៅ Atletico Madrid បន្ដ ។ Griezmann នឹងច្រានចោលការផ្តល់ជូនរបស់ក្លឹប Barca ដើម្បីធ្វើការបន្តស្នាក់នៅ Atletico Madrid ដោយនិងធ្វើការប្រកាសជាផ្លូវការណ៍ក្នុងពេលឆាប់ៗនេះ ។
កីឡាករសញ្ជាតិបារាំងរូបនេះនឹងត្រូវបានផ្តល់កុងត្រាឱ្យប្រសើរជាងមុននៅ Atletico Madrid ដែលនឹងធ្វើឱ្យគាត់ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោក ។ Griezmann ក៏ជឿជាក់ផងដែរថាការលេងក្រោមការដឹកនាំរបស់លោក Diego Simeone នឹងជួយគាត់អភិវឌ្ឍបន្ថែមទៀត ។
ខ្សែប្រយុទ្ធរូបនេះក៏ដឹងដែរថារូបគេនឹងស្ថិតនៅក្រោមស្រមោលរបស់ Messi នៅឯកីឡាដ្ឋាន Camp Nou ខណៈពេលដែលតារារបស់ Atletico រូបនេះមិនអាចប្រកែកបាន ។ ប្រសិនបើរបាយការណ៍នេះត្រឹមត្រូវនោះវានឹងធ្វើឱ្យរញ៉េរញ៉ៃជាមួយយុទ្ធសាស្រ្តរដូវក្តៅរបស់ក្រុម Barcelona ។ ផែនការទីពីររបស់ពួកគេក៏ត្រៀមរួចហើយដែលដោយចង់ទិញខ្សែបម្រើ Christian Eriksen របស់ក្លឹបមាន់ខ្នាយមាស Spur ដើម្បីជំនួសកីឡាករបារាំងរូបនេះផងដែរ ៕
ដោយ៖តារា