អាជ្ញាធរជាតិអប្សរា ចុះពិនិត្យតាមដានការងាររៀបចំសណ្តាប់ធ្នាប់នៅបរិវេណប្រាសាទអង្គរវត្ត

94653
  • កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំប្រធាននាយកដ្ឋាន មន្រ្តី-បុគ្គលិកជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងជុំវិញប្រាសាទអង្គរវត្ត ដើម្បីរៀបចំកែលម្អសណ្តាប់ធ្នាប់ឱ្យកាន់តែប្រសើរឡើង ។

    ក្នុងការចុះពិនិត្យទីតាំងផ្ទាល់នេះ ឯកឧត្តម ហង់ ពៅ បានផ្តល់ជាអនុសាសន៍ឱ្យរុះរើរោងឆ្មាំដែលមិនចាំបាច់និងកែប្រែទីតាំងនេះសម្រាប់ដាំស្មៅ និងដាំដើមឈើ ដោយកែប្រែរោងអភិរក្សអង្គរវត្តខាងត្បូង រៀបចំឱ្យមានសណ្តាប់ធ្នាប់ ហើយមួយផ្នែកនៃរោងអភិរក្សរៀបចំជាទីស្នាក់ការបុគ្គលិក ឆ្មាំ ភ្នាក់ងារទេសចរណ៍វិញ ។
    សូមបញ្ជាក់ថា ក្រៅពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ដោយចីរភាព ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ រៀបចំ កែលម្អ និងស្វែងរកដំណោះស្រាយរួម សំដៅធ្វើយ៉ាងណា ប្រែក្លាយរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី