
Lionel Messi យល់ថាខ្លួនគាត់គឺដូចជាកីឡាករបាល់ទាត់ដ៏ទៃទៀតដែរ ។ គាត់មិនគិតថាអាហ្សង់ទីនជាប្រទេសមួយដែលអាចលើកពាន World Cup បាននោះទេ ប៉ុន្តែគាត់អះអាងថាក្រុមនេះតែងតែមានបំណងឈ្នះ ។
Lionel Messi បានប្រាប់ទៅទស្សនាវដ្ដីមួយថា៖ “ខ្ញុំមិនចាត់ទុកខ្លួនឯងថាល្អបំផុតនោះទេ ខ្ញុំគិតថាខ្ញុំគ្រាន់តែជាកីឡាករម្នាក់ធម្មតា ។ នៅលើទីលានយើងមានអារម្មណ៍ដូចគ្នានៅពេលការប្រកួតចាប់ផ្តើម “។ ទស្សនាវដ្តីនោះបានសួរទៅកាន់ Messi ថា តើលោកថតជាមួយសត្វពពែនោះលោកចង់បង្ហាញសេចក្ដីស្រឡាញ់របស់លោកចំពោះសត្វមែនដែរទេ?
.@papermagazine made Messi do a photoshoot with actual goats. 😂 pic.twitter.com/Xbi6rDAXnJ
— ESPN FC (@ESPNFC) June 4, 2018
Messi បានឆ្លើយថា៖ “ខ្ញុំជាអ្នកគាំទ្រសត្វដ៏ធំម្នាក់ ខ្ញុំបានធំឡើងជាមួយពួកគេហើយពួកគេបានបង្រៀនខ្ញុំនូវរឿងជាច្រើន។ពេលនេះយើងមានឆ្កែ Hulk ជាការពិតវាជាក្រុមគ្រួសាររបស់យើង ។ យើងតែងតែរួមបញ្ចូលគាត់ជាមួយកូនៗ ហើយកូនៗរបស់យើងបានរៀនសូត្រច្រើនពី Hulk ។ សេចក្ដីស្រឡាញ់រវាងគាត់ ( ឆ្កែ ) និង កូនខ្ញុំ គឺថេរ ” ។
Messi ក៏បាននិយាយផងដែរទាក់ទងអំពីការប្រកួត World Cup ដែលគាត់មិនបានមើលឃើញថាអាហ្សង់ទីនមានកម្រិតលើសគេនោះទេ ហើយគាត់ក៏បាននិយាយថា៖ “យើងនៅតែត្រូវតែធ្វើឱ្យខ្លួនយើងកាន់តែរឹងមាំជាក្រុមដើម្បីស្ថិតនៅក្នុងការប្រជែងដើម្បីឈ្នះ ហើយយើងមានកម្រិតដូចគ្នានឹងក្រុមផ្សេងទៀតដូចជាបារាំង , អាឡឺម៉ង់ , ប្រេស៊ីល ឬ អេស្ប៉ាញ ដែរ ។ ប៉ុន្តែយើងមានកីឡាករល្អៗជាច្រើនហើយក្រុមអាហ្សង់ទីនតែងតែជាបេក្ខភាពឈ្នះ វាមិនមានបញ្ហាទេដែលយើងទៅដល់ទីនោះ ។ យើងតែងតែមានបំណងឈ្នះហើយយើងនឹងព្យាយាមយឺតៗ ប៉ុន្តែយើងខំយ៉ាងខ្លាំងដើម្បីឆ្ពោះទៅមុខក្នុងការប្រកួតប្រជែង”៕
ដោយ៖តារា