ផ្ទុះការភ្ញាក់ផ្អើល! យន្ដហោះដ្រូន១គ្រឿងបានធ្លាក់ដោយមិនដឹងមូលហេតុ នៅក្នុងខេត្តកោះកុង

តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានយន្ដហោះដ្រូន១គ្រឿង ដែលមានតួយន្តហោះប្រវែង ៥ម៉ែត្រ និងមានស្លាបសងខាង សរុបប្រវែង ៩ម៉ែត្រ បានធ្លាក់ចំកណ្ដាលព្រៃនៅក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ ។

ពាក់ព័ន្ធនឹងករណីនេះ លោកឧត្តមសេនីយ៍ទោ សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុងបានបញ្ជាក់ថា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងពិនិត្យមើលជាក់ស្ដែងថាតើវាជាកម្មសិទ្ធិរបស់អ្នកណា ។
លោកឧត្តមសេនីយ៍ទោ សំ ឃិតវៀន បានបញ្ជាក់បន្ថែមថា នៅតំបន់នោះមានក្រុមហ៊ុនមួយឈ្មោះ ញូញៀន ក៏ប៉ុន្ដែយ៉ាងណានោះ គឺរង់ចាំសមត្ថកិច្ចជំនាញដែលមកពីក្រសួងមហាផ្ទៃ សហការជាមួយខាងខេត្ត និងភាគីពាក់ព័ន្ធ ចុះពិនិត្យមើលស្រាវជ្រាវយន្ដហោះដ្រូនដែលធ្លាក់នេះជាកម្មសិទ្ធិរបស់អ្នកណាគេ ។ បន្ថែមពីនោះទៀត ស្នងការនគរបាលខេត្តកោះកុង បានគូសបញ្ជាក់ថា យន្ដហោះដ្រូននេះបានធ្លាក់នៅចំកណ្ដាលព្រៃ ស្ថិតក្នុងឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង មិនបណ្ដាលឲ្យប៉ះពាល់អ្វីនោះឡើយ ៕

ដោយ៖ បូណា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus

អត្ថបទទាក់​ទង

  • អត្ថបទថ្មី