
គេហទំព័រ The Sun បានឲ្យដឹងថាខ្សែប្រយុទ្ធ Neymar នឹងរៀបចំកិច្ចពិភាក្សាជាមួយលោក Thomas Tuchel គ្រូបង្វឹកថ្មីរបស់ក្លិប Paris Saint-Germain នៅទីក្រុងឡុង ទាក់ទងរឿងអនាគតខ្លួន ។
ខ្សែប្រយុទ្ធសញ្ជាតិរប្រេស៊ីលគឺកំពុងស្ថិតនៅក្នុងប្រទេសអង់គ្លេសសម្រាប់ការប្រកួតមិត្តភាពរវាង ប្រេស៊ីល ទល់នឹង ប្រទេសក្រូអាត ហើយកាសែត The newspaper បានរាយការណ៍ថាលោក Tuchel និងទៅដល់អង់គ្លេសនៅសប្តាហ៍នេះ ។
Neymar នៅតែបន្តភ្ជាប់ទំនាក់ទំនងជាមួយក្រុម Real Madrid ហើយប្រហែលជាកីឡាកររូបនេះកំពុងសម្លឹងមើលអតីតគ្រូបង្វឹកក្រុម Borussia Dortmund ដើម្បីមើលថា តើគ្រូបង្វឹករូបនេះមានមហិច្ឆតាឆ្ពោះទៅរកពានធំៗដែរឬទេនៅរដូវកាលក្រោយនេះ ៕
ដោយ៖តារា