
ក្លឹបស្ករគ្រាប់ Everton ត្រូវបានប្រាប់ទៅកាន់អតីតកីឡាកររបស់ក្លឹបបីសាចក្រហម Manchester United ខ្សែប្រយុទ្ធ Wayne Rooney ថាគាត់ត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្លឹបនៅរដូវក្តៅនេះហើយ ។
អតីតខ្សែប្រយុទ្ធ និង ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ MLS ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយត្រូវបានអ្នកគាំទ្រលែងចង់រូបគេឲ្យបន្ដនៅទឹកដី Goodison Park ទៀតហើយ បន្ទាប់ពីនាយកបច្ចេកទេសលោក Marcel Brands និងអ្នកចាត់ការថ្មី Marco Silva បានមកដល់ ៕
ដោយ៖តារា