
ក្រុម Juventus មើលឃើញថា Christian Eriksen ជាអ្នកជំនួសដ៏ល្អបំផុតប្រសិនបើ Miralem Pjanic ចាកចេញពីក្លិបនាពេលអនាគត ។
ក្រុម Bianconeri ( Juventus ) មិនមានបំណងចង់លក់ Pjanic ទេ ប៉ុន្តែពួកគេមានការព្រួយបារម្ភថាការដេញថ្លៃដ៏មហិមានាពេលខាងមុខអាចបង្ខំឲ្យពួកគេលក់កីឡាកររូបនេះនៅរដូវក្តៅ ហើយពួកគេកំពុងស្វែងរកកីឡាករផ្សេងទៀតដើម្បីត្រៀមជំនួស ។ Eriksen បានក្លាយជាគោលដៅកំពូលរបស់ពួកគេ ប៉ុន្តែគេដឹងថាក្រុមមាន់ខ្នាយមាស Tottenham នឹងកំណត់តម្លៃខ្លួនដ៏ខ្ពស់បំផុត ៕
ដោយ៖តារា