ក្រុមបុរាណវិទ្យា ប្រទះឃើញរូបចម្លាក់សត្វមករដ៏ធំមួយនៅភ្នំគូលែន អាយុកាលជាង ១ ពាន់ឆ្នាំ

118889
  • ក្រុមការងារមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ដឹកនាំដោយ លោក ស៊ុន គង់ ប្រធាន មន្ទីរបរិស្ថាន សហការជាមួយអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែនបានប្រទះឃើញនូវរូបចម្លាក់សត្វមករដ៏ធំមួយនៅក្នុងតំបន់ភ្នំគូលែន ។

    ក្រោយមកមន្ទីរបរិស្ថានខេត្តសៀមរាបក៏បានបង្ហោះនៅក្នុងគេហទំព័រផ្លូវការរបស់ខ្លួនថា ចម្លាក់សត្វមករនេះគឺជាចម្លាក់មករដែលធំជាងគេមិនធ្លាប់មានពីមុនមកនៅតំបន់ភ្នំគូលែននេះ ។​ ជាមួយគ្នានោះដែរ ទីតាំងជាក់ស្តែងគឺស្ថិតនៅ ភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើខេត្តសៀមមរាប ខាងកើតទំនប់បុរាណមួយឈ្មោះថា ទំនប់ទឹកងូតប្រមាណ ៣០ម៉ែត្រ ខាងកើតឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម (ភ្នំគូលែន) ។

    សូមបញ្ជាក់ថា រូបចម្លាក់សត្វមករនេះមានបណ្តោយ ២,១៤ម៉ែត្រ កម្ពស់ ០,៩៧ម៉ែត្រ ដែលមិនធ្លាប់ឃើញនៅចម្លាក់លើផ្តែរ និងប្រាសាទព្រហ្មញ្ញសាសនានា ក្នុងប្រវត្តិសិល្បៈខ្មែរនោះឡើយ ។ ក្រៅពីនោះនៅក្នុងការស្រាវជ្រាវនេះ ក្រុមការងារក៏រកឃើញនូវបំណែកថ្ម ១៣ ដុំផ្សេងទៀតផងដែរ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី