អ្នកណាមិនលង់! បើ ស៊ីន យូប៊ីន បង្អួតសម្រស់លើឆ្នេរសមុទ្រស្រស់ស្អាតគួរឱ្យខ្នាញ់បែបនេះ

412409
  • តារាសម្ដែងស្រី កញ្ញា ស៊ីន យូប៊ីន គ្រប់គ្នាច្បាស់ជាបានស្គាល់ពីនាង ដែលនាងគឺជាសិល្ប:ការិនី ពោលគឺ តារាសម្ដែងស្រីមួយរូបកំពុងមានភាពល្បីល្បាញ ក្នុងស្រទាប់យុវវ័យ ។ តាំងពីពេលដែលបានឈានជើងចូលក្នុងសិល្បៈ នាងហាក់មានភាពមមាញឹក និងជោគជ័យជាខ្លាំង។

    កញ្ញា ស៊ីន យូប៊ីន មិនត្រឹមតែជា តារាសម្តែងដែលមានប្រជាប្រិយភាពនៅកម្ពុជាប៉ុណ្ណោះទេ តែអ្វីដែលពិសេស នាងបានទៅសម្តែង និងចូលរួមក្នុងកម្មវិធីជាច្រើន នៅឯក្រៅប្រទេសទៀតផង ។ មួយរយៈចុងក្រោយនេះ នាងហាក់មានភាពរវល់នឹងការងារ សម្តែង និងការថតស្ពតពាណិជ្ជកម្មផ្សេងៗជាដើម ។ ហើយថ្មីៗនេះ នាងបានទៅកម្សាន្តនៅ កោះរ៉ុង ក្នុងខេត្ត ព្រហសីហនុ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺសម្រស់របស់នាង ដែលមានភាពទាក់ទាញយ៉ាងខ្លាំងនៅឯសមុទ្រ ។ បើមើលតាមរូបភាពប៉ុន្មានសន្លឹកនោះ បើទោះបីនាងមិនស្លៀកពាក់ស៊ិចស៊ីខ្លាំង តែនាងនៅតែមានភាពសស្រស់ស្អាត បូករួមនឹងរូបរាងរបស់នាង មើលទៅកាន់តែទាក់ទាញ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី