អាយុសាមសិបផ្លាយហើយកូនជិតកំលោះទៀត ប៉ុន្តែ Pat Napapa នៅតែក្មេងឃ្យូតគួរឱ្យស្រឡាញ់ដដែល

421423
  • ស្រីស្អាត Pat Napapa ជាតារាសម្ដែងមួយរូបដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ ព្រមទាំងទទួលបាននូវការគាំទ្រជាច្រើនពីសំណាក់ហ្វេនៗទៅលើសមត្ថភាព និងទេពកោសល្យ របស់នាងផងដែរ ។

    បើងាកមកមើលពីសម្រស់របស់ Pat Napapa វិញ ឃើញថា នាងនៅតែមានភាពស្រស់ស្អាត មិនថាមុខមាត់ ឬ រូបរាងកាយនោះទេ គឺអាចនិយាយបានថា នាងមើលទៅមានភាពក្មេងជាងវ័យ បើទោះបីជាពេលនេះនាងមានកូនរួចទៅហើយក្ដី ក៏ប៉ុន្តែមិនបានធ្វើឲ្យសម្រស់របស់នាងថយចុះនោះទេ ។ ជាក់ស្ដែង Pat Napapa ក៏មិនបានធ្វើឱ្យអ្នកគាំទ្រខកចិត្តឡើយ ដោយកាលពីពេលថ្មីៗនេះ នាងបានបង្ហោះរូបថតស្លៀកឈុតប៊ីគីនីពណ៌ខ្មៅយ៉ាងស៊ិចស៊ីព្រមជាមួយនឹងស្បែកសខ្ចី បង្ហាញរាងចង្កេះ រួមទាំងសម្រស់ដ៏ស្រស់ស្អាតរបស់នាង ដែលនៅតែមើលទៅឃើញថា សម្រស់របស់នាងមានភាពស្រស់ស្អាតមិនផ្លាស់ប្តូរ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី