ឆ្នេរអូរត្រេះ កំពុងប្រែក្លាយជាតំបន់ទេសចរណ៍និងជាឆ្នេរដ៏ស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរជាថ្មី

147716
  • ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃ២០ មករា ២០១២០នេះថា ឆ្នេរអូរត្រេះ ជាឆ្នេរសមុទ្រសាធារណៈ មិនមែនជាកម្មសិទ្ធរបស់បុគ្គល ឬក្រុមណាមួយឡើយ តែជាសម្បត្តិសាធារណៈរបស់រដ្ឋ ដូច្នេះអាជ្ញាធរត្រូវប្រគល់ជូនរដ្ឋ ដើម្បីឱ្យរដ្ឋរៀបចំកែសម្រួលឆ្នេរទាំងនេះ ក្លាយជាតំបន់ទេសចរណ៍ និងក្លាយជាឆ្នេរដ៏ស្រស់ស្អាត សម្រាប់ប្រយោជន៍សាធារណៈវិញ ។

    ឯកឧត្តមបន្តថា ការសម្រេចរុះរើតូបលក់ដូរឆ្នេរអូរត្រេះនេះធ្វើឡើងក្រោយពីរដ្ឋបាលខេត្តព្រះសីហនុ បានសេចក្តីជូនដំណឹងជាច្រើនលើកច្រើនសារមកហេីយ ដើម្បីឱ្យពួកគាត់រុះរើចេញ ។ ឯកឧត្តម គួច ចំរេីន បានឱ្យយដឹងទៀតថា ការរុះរើនេះ មិនមែនដើម្បីយកទៅឱ្យក្រុមហ៊ុន ឬអង្គភាព អាជីវកម្មឯកជន ណាមួយដើម្បីវិនិយោគឡើយ គឺយកមកអភិវឌ្ឍន៍បម្រើឱ្យប្រយោជន៍សាធារណៈ ព្រោះជាឆ្នេរសាធារណៈរបស់រដ្ឋ។ កន្លងមកអាជីវករទាំងនោះ បានយកឆ្នេរសាធារណៈនេះ ទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនជាយូរឆ្នាំមកហើយ វាល្មមដល់ពេលប្រគល់ជូនរដ្ឋវិញដើម្បីអភិវឌ្ឍន៍ ហើយពួកគាត់ទាំងនោះក៏បានរកស៊ីលក់ដូរ និងល្មមមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទៅរកកន្លែងលក់ដូរថ្មីហើយដែរ។យើងចង់បានឆ្នេរ ដ៏ស្រស់ស្អាត ហើយក៏ជឿជាក់ថា ប្រជាជនទាំងអស់ ពិតជាគាំទ្រការរៀបចំឆ្នេរ ឱ្យយមានរបៀបរៀបរយ និងស្រស់ស្អាត និងមានសោភ័ណភាព ។
    ឯកឧត្តម គួច ចំរើន បញ្ជាក់ថា ក្រោយពេលសំអាត សំរាម អំពីការលក់ដូរ នៅឆ្នេរ អូត្រេះរួច គឺនៅសល់រណ្ដៅ បង្គន់លាមក ចំនួន ១៣៦ រណ្ដៅ មានកកសំណល់សំរាមជាច្រើន ដប អំបែងកែវ ភួយ មុង កប់ក្នុងឆ្នេរ ដែលទាមទារអោយអាជ្ញាធរយើងត្រូវប្រើប្រាស់ពេលវេលាច្រើនទៀត ដើម្បីសំអាតឱ្យយបានស្អាត ទុកឱ្យយប្រជាពលរដ្ឋមកដើរលេងកំសាន្តជាមួយនិងបរិស្ថានល្អប្រសើរ ។

    សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ១៥ មករា ២០២០ គណៈជាការឯកភាពក្រុងព្រះសីហនុបានដឹកនាំកម្លាំងចម្រុះជាច្រើននាក់មាន អាវុធហត្ថ នគរបាល ប្រជាការពារ ចុះរុះរើតូបលក់ដូរតាមបណ្ដោយឆ្នេរអូរត្រេះ១ និងអូរត្រេះ២ បន្ទាប់ពីបានចេញសេចក្តីជូនដំណឹងឲ្យពួកគាត់ធ្វើការរុះរើ ចេញដោយខ្លួនឯងក៏ប៉ុន្តែអាជីវករម្ចាស់តូបទាំងអស់នោះមិនបានអនុវត្តន៍តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ។
    រដ្ឋបាលខេត្តព្រះសីហនុជឿជាក់ថា ចំពោះការរៀបចំឆ្នេរខាងលើនេះឡើងវិញ ពិតជាទទួលបានការគាំទ្រាំទ្រពីប្រជាពលរដ្ឋ ដោយសារថា ការយកឆ្នេរនេះមកវិញមិនមែន ជាកម្មសិទ្ធរបស់បុគ្គល ឬក្រុមណានោះទេ តែជាកន្លែងសាធារណៈ សម្រាប់ប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេស ពេលមកដើរលេងកំសាន្តនៅខេត្តព្រះសីហនុម្តងៗ ហើយអ្វីជាគម្រោងរដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំឱ្យយមានជាបង្គន់សាធារណៈថែមទៀត ដើម្បីរក្សាបរិស្ថាននៅតំបន់ឆ្នេរនេះកាន់តែប្រសើរឡើង ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី