តារាវ័យក្មេង Mbappe ប្រាប់ពី Idol ដំបូងរបស់ខ្លួនកាលពីនៅក្មេង ប៉ុន្តែមិនមែនជា Ronaldo ឡើយ

69427
  • កាលពីមុនលោក Zinedine Zidane ធ្លាប់បានបង្ហាញការកោតសរសើរចំពោះតារាបាល់ទាត់វ័យក្មេង Kylian Mbappe ហើយពេលនេះតារាឆ្នើម Paris Saint-Germain ក៏បានធ្វើការកោតសរសើរចំពោះគ្រូបង្វឹក Real Madrid រូបនេះវិញផងដែរ ។

    ថ្លែងនៅក្នុងពិធីមួយនៅក្នុងទីក្រុងប៉ារីស ខ្សែប្រយុទ្ធដ៏មានទេពកោសល្យវ័យ ២១ឆ្នាំ Kylian Mbappe បានលើកឡើងពីគ្រូបង្វឹករបស់ក្លឹប Real Madrid លោក Zidane និងខ្សែប្រយុទ្ធវ័យចំណាស់របស់ក្លឹបសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo ដែលជា Idol របស់ខ្លួនកាលពីនៅក្មេង ។

    នៅពេលសួរអំពីនិមិត្តរូប (Idol) របស់គាត់ កីឡាករដែលជួយឱ្យក្រុមមាន់គក់បារាំងលើកពានរង្វាន់ FIFA World Cup 2018 កន្លងទៅនេះបាននិយាយថា៖ ” មែនហើយខ្ញុំមាន Idol ជាច្រើននាក់ ។ កាលពីនៅក្មេងវាគឺលោក Zidane ។ ប្រសិនបើអ្នកជាក្មេងម្នាក់ ហើយអ្នកជាជនជាតិបារាំង នោះប្រាកដណាស់ idol របស់អ្នកគឺ Zidane ” ។

    តារាជើងស៊ុតវ័យក្មេងរបស់ PSG រូបនេះបានបន្តទៀតថា៖ “បន្ទាប់ពីនោះមក ( បន្ទាប់ពីលោក Zidane ) គឺ Cristiano ដែលខ្ញុំមានសំណាងបានឡើងប្រកួតជាមួយ ហើយបន្ទាប់មកកីឡាករប្រេស៊ីលសម្រាប់ការលេងរបស់ពួកគេ ។ ខ្ញុំចង់ទុកសញ្ញារបស់ខ្ញុំជាមួយនឹងគុណតម្លៃរបស់ខ្ញុំ ដើម្បីទុកសារមួយនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ” ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី