Jasper Cillessen៖ ក្លឹប Barcelona នឹងមិនលក់ខ្ញុំនោះទេ ខណះ Liverpool ចង់បានខ្លាំង

23724
  • ថ្លែងទៅកាន់សារព័ត៌មានបន្ទាប់ពីការប្រកួតស្មើ ១-១ រវាងហូឡង់ជាមួយអ៊ីតាលីនៅឯពហុកីឡដ្ឋាន Juventus កាលពីយប់ថ្ងៃចន្ទអ្នកចាំទី Jasper Cillessen បាននិយាយថា៖ “ខ្ញុំគិតថាខ្ញុំលេងបានយ៉ាងល្អក្នុងការប្រកួតដែលខ្ញុំលេងនៅ Copa del Rey ខ្ញុំត្រូវរង់ចាំដោយភាពអត់ធ្មត់ ” ។

    អ្នកចាំទីរូបនេះបន្ដទៀតថា៖ “រឿងតែមួយគត់ដែលខ្ញុំដឹងគឺ Barcelona នឹងមិនលក់ខ្ញុំទេ ។  Arsenal និង Liverpool មិនមែនជាក្លឹបអាក្រក់ទេ ប៉ុន្តែប្រសិនបើ Barcelona និយាយថាយើងស្រឡាញ់អ្នកនោះខ្ញុំនឹងទទួលយកការសម្រេចចិត្តរបស់ពួកគេហើយបន្តនៅទីនោះ ។ យើងវិលត្រឡប់មកវិញនៅថ្ងៃទី ១៦ ខែ កក្កដា ដើម្បីពិនិត្យមើលថាតើពួកគេសម្រេចចិត្តយ៉ាងណា ហើយខ្ញុំមិនដឹងអ្វីទេប្រសិនបើក្លិបចង់រក្សាខ្ញុំ ខ្ញុំនឹងទទួលយកវាហើយខ្ញុំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំជាមួយនឹងពួកគេ” ។

    Image result for jasper cillessen

    មុននេះត្រូវបានគេរាយការណ៍ថា Liverpool កំពុងស្វែងរកអ្នកចាំទីថ្មីម្នាក់ក្រោយពីកំហុសខុសឆ្គងដ៏ធំបំផុតរបស់ Loris Karius នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League និង ការបង្ហាញទម្រង់លេងមិនបានល្អរបស់ Simon Mignolet នៅរដូវកាលនេះ ។ ក្លឹបហង្សក្រហមត្រូវបានគេរាយការណ៍ថាបានកំណត់គោលដៅនាំយកអ្នកចាំទីបម្រុងរបស់ក្លឹប Barcelona អ្នកចាំទី Jasper Cillessen ទៅកាន់កីឡាដ្ឋាន Anfield នៅរដូវកាលក្រោយ ។

    Image result for Loris Karius

    យោងទៅតាមកាសែត Mundo Deportivo បានឲ្យដឹងដែរថាក្លឹប Barcelona មិនមានបំណងលក់អ្នកចាំទីសញ្ជាតិហូឡង់ទេ ដូច្នេះហង្សក្រហម Liverpool នឹងត្រូវចំណាយដើម្បីទិញផ្ដាច់កុងត្រាក្នុងតម្លៃ ៦០ លានផោន ប្រសិនបើពួកគេចង់ចុះហត្ថលេខាលើអ្នកចាំទីរូបនេះនៅរដូវក្តៅ ។ អ្នកតំណាងក្លឹបយក្សរបស់អង់គ្លេសមួយនេះបានរាយការណ៍ថា ខ្លួនបានទៅទីក្រុងបាសេឡូណា និងបានចាប់ផ្តើមការចរចាលើការផ្ទេរដ៏មានសក្តានុពលមួយនេះផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី