បញ្ជីឈ្មោះកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងលោកទាំង ១០ នាក់ ខណះ Ronaldo មិនជាប់

32493
  • CIES Football Laboratory បានធ្វើការស្រាវជ្រាវយ៉ាងទូលំទូលាយមួយទាក់ទងជាមួយតម្លៃខ្លួនកីឡាករនៅក្នុងពិភពលោក និងបានបង្ហាញឲ្យឃើញថាកីឡាករ Harry Kane  របស់ Tottenham គឺជាកីឡាករមានតម្លៃខ្លួនថ្លៃបំផុតនៅលើពិភពលោក ។

    Image result for Harry Kane

    តម្លៃខ្លួនខ្សែប្រយុទ្ធរបស់អង់គ្លេសគឺលើស ២០០ លានអ៊ឺរ៉ូ ។ តួលេខនេះត្រូវបានកំណត់ដោយប្រព័ន្ធគ្រប់គ្រងបាល់ទាត់ CIES Football Observatory ។ ខ្សែប្រយុទ្ធ Lionel Messi ស្ថិតនៅលេខរៀងទី ៤ ជាមួយនឹងតម្លៃខ្លួន ១៨៤,២ លានអឺរ៉ូ ដែលស្ថិតនៅពីក្រោយខ្សែប្រយុទ្ធពីរនាក់របស់ក្លឹប PSG  គឺកីឡាករ Neymar Jr ( ១៩៥,៧ លានអឺរ៉ូ ) និង Kylian Mbappe ( ១៨៦,៥ លានអឺរ៉ូ ) ។

    Image result for lionel messi with neymar

    ចំណែកម្ចាស់ពាន Ballon d’Or ប្រាំសម័យកាលកីឡាករ Cristiano Ronaldo គឺស្ថិតនៅលេខរៀងទី ២៤ ឯណោះ ជាមួយតម្លៃខ្លួន ១០៣,៤ លានអឺរ៉ូ ។ ខ្សែប្រយុទ្ធក្រុម Real Madrid រូបនេះគឺជាកីឡាករមានវ័យចំណាស់ជាងគេក្នុងបញ្ជី ។

    មានកីឡាកររបស់ក្លឹបកាំភ្លើង Arsenal ចំនួន ៥ នាក់ផងដែរដែលបានចូលរួមក្នុងបញ្ជី TOP-100 មានដូចជា៖  Pierre-Emerick Aubameyang  ស្ថិតនៅលេខ ៣០ ជាមួយតម្លៃ ៩៥,៦ លានអឺរ៉ូ , Alexandre Lacazette ស្ថិតនៅលេខ ៤៣  ជាមួយតម្លៃ ៨៥,៣ លានអឺរ៉ូ , Granit Xhaka ស្ថិតនៅលេខ ៧៤  ជាមួយតម្លៃ ៦៧ លានអឺរ៉ូ  ​, Shkodran Mustafi ស្ថិតនៅលេខ ៩៤  ជាមួយតម្លៃ ៥៩,៤  លានអឺរ៉ូ  និង Mesut Ozil ស្ថិតនៅលេខ ៩៨  ជាមួយតម្លៃ ៥៤,៦ លានអឺរ៉ូ ៕

    តើអ្នកទាំងអស់គ្នាគិតថាការវាយតម្លៃនេះត្រឹមត្រូវដែរឬទេ?

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី