Chelsea បានដាក់សំណើរដេញថ្លៃអ្នកចាំទី Alisson Becker ខណះ Liverpool ក៏ចង់បាន

50478
  • ក្រុមតោខៀវត្រៀមរួចរាល់ក្នុងការផ្តល់ឱ្យអ្នកចាំទីវ័យ ២៥ ឆ្នាំ Alisson Becker នូវកិច្ចសន្យាតម្លៃ ៤,៥ លានអឺរ៉ូក្នុងមួយរដូវកាលប្រសិនបើការប៉ុនប៉ងរបស់ពួកគេបានទទួលជោគជ័យ ។ ទោះជាយ៉ាងណាក៏ដោយយោងទៅតាម Pagine Romaniste បានឲ្យដឹងថាទោះបីជាក្រុមតោខៀវត្រូវដាក់សំណើរលើកដំបូងក៏ដោយក៏ AS Roma ហាក់ដូចជាមិនទទួលយកវាដែរ ។ វាត្រូវបានគេរាយការណ៍កាលពីថ្ងៃចន្ទថាក្លឹបយក្សរបស់អ៊ីតាលី នឹង រំពឹងថាការដេញថ្លៃមួយនេះនឹងឡើងដល់ ៧០ លានអឺរ៉ូ ។

    ក្លឹបហងក្រហម Liverpool ត្រូវបានគេរាយការណ៍ថាបានរៀបចំកិច្ចពិភាក្សាជាមួយអ្នកចាំទីរូបនេះ ចំពេល ប្រេស៊ីល ត្រូវបានលេងមិត្តភាពជាមួយ ក្រុមជម្រើសជាតិក្រូអាត នៅឯកីឡដ្ឋាន Anfield កាលពីសប្តាហ៍មុន ខណៈវាជាឱកាសដ៏ល្អមួយសម្រាប់អ្នកចាត់ការរបស់ហង្សក្រហមដើម្បីព្យាយាមស្វែងរកកិច្ចព្រមព្រៀង ។ ខណះខ្សែប្រយុទ្ធ Fred បានប្រើប្រាស់ពេលវេលាទំនេរមួយចំនួនដើម្បីធ្វើតេស្ដសុខភាពជាមួយក្រុមបីសាចក្រហម Man United ។ ហើយអ្នកចាំទី Alisson គឺជាគោលដៅទី១ សម្រាប់ Liverpool ។

    Image result for Thibaut Courtois

    Chelsea ប្រហែលជាត្រូវការអ្នកចាំទីថ្មីម្នាក់ ។ ដោយកិច្ចសន្យារបស់ Thibaut Courtois និងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំ ២០១៩ ដោយមិនទាន់បន្ដកិច្ចសន្យាថ្មី ហើយអ្នកចាំទីសញ្ជាតិបែលហ្ស៊ិករូបនេះត្រូវបានគេណែនាំឱ្យចាកចេញ ដើម្បីទៅប្រទេសដែលកូនៗ របស់គាត់រស់នៅ ។  Courtois បានស្ថិតក្នុងក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រជាមួយក្រុម Atletico Madrid ក្នុងឆ្នាំ ២០១៤ ខណះក្រុម Real Madrid ចង់បានរូបគេខ្លាំងបំផុត ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី