
ប្រជាជននៅកណ្ដាលទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូង មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីកូរ៉េខាងជើង Kim Jong Un ដើរជាមួយគ្នា និងថតរូប Selfie ជាមួយគ្នា។
តាមពិតអ្នកទាំងគ្រាន់តែមានមុខមាត់ស្រដៀងមេដឹកនាំទាំងពីរប៉ុណ្ណោះ ដោយពួកគេមកដល់ទីក្រុង Seoul នេះ ដើម្បីបង្កភាពភ្ញាក់ផ្អើលសប្បាយរីករាយប៉ុណ្ណោះ មុនពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុង Pyeongchang ចាប់ផ្តើម។ អ្នកមុខមាត់ដូច Kin Jung Un មានឈ្មោះថា Howard ជាអ្នកតន្ត្រីករអូស្ត្រាលីដើមកំណើតហុងកុង ឯអ្នកមុខដូច Donald Trump ជាតន្ត្រីករវ័យ ៦៧ ឆ្នាំអាមេរិក Dennis Alan។ អ្នកទាំងពីរមកដល់កូរ៉េខាងត្បូងមិនត្រឹមតែអូឡាំពិកទេ តែសង្ឃឹមថាមេដឹកនាំកំពូលទាំងពីរអាមេរិក និងកូរ៉េខាងជើង អាចរួបរួមគ្នាក៏ដូចជានាំសន្តិភាពមកកាន់ឧបទ្វីបកូរ៉េ។ សំឡេងអ្នកមុខដូច Donald Trump៖ ខ្ញុំប្រើមុខមាត់នឹងលោក Donald Trump ដើម្បីអោយមនុស្សគ្រប់គ្នាសើចសប្បាយ ខ្ញុំមិនប្រើប្រាស់មុខមាត់ស្រដៀងគ្នានេះ មកពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។
ខ្ញុំមកដល់ Seoul នេះចំឱកាសអូឡាំពិករដូវរងា…ព្រឹត្តិការណ៍កីឡាបែបនេះធ្វើអោយប្រទេសគ្រប់ជាតិសាសន៍ សាសនា ពណ៌សម្បុរបានរួបរួមគ្នា។ ជួបជុំគ្នាស្រែកសើចសប្បាយ ប្រសើរជាងស្រែកទ្រហោយំដោយសារសង្គ្រាម។ សំឡេងអ្នកមុខដូច Kim Jong Un៖ ខ្ញុំមកដល់កូរ៉េខាងត្បូងក្នុងឱកាសអូឡាំពិករដូវងារនេះ ដើម្បីបង្ហាញពិភពលោកថា សន្តិភាពនឹងមានរូបភាពដូចនេះ ប្រសិនមេដឹកនាំទាំងពីរអាចរួបរួមគ្នាបានមានន័យថា ប្រសិនបើមេដឹកនាំទាំងពីរព្រមចូលតុចរចា អ្វីៗនឹងអាចទៅរួច។ ពួកយើងទាំងពីរនាក់មានជាតិសាសន៍ខុសគ្នា ហើយប្រជាជនទូទាំងពិភពលោកក៏ដូចគ្នាចង់បានសន្តិភាព ស្អប់ណាស់សង្គ្រាម៕
ដោយ៖ តារា