លោក Michael Ballack ភ្ញាក់ផ្អើលខ្លាំងក្រោយពី Leroy Sane មិនជាប់ជម្រើសជាតិអាល្លឺម៉ង់ទៅរុស្ស៊ី

23132
  • វិរះបុរសរបស់បាល់ទាត់អាល្លឺម៉ង់លោក Michael Ballack បានទទូចថាលោក Joachim Low បានដាក់ខ្លួនឯងនៅក្នុងតំបន់ដ៏គ្រោះថ្នាក់ហើយដោយមិនជ្រើសរើសតារាឆ្នើមរបស់ Man City ។

    លោក Michael Ballack បានសរសេរនៅលើ Twitter ថា៖ ” គ្រូបង្វឹកជម្រើសជាតិអាឡឺម៉ង់ លោក Joachim Low កំពុងធ្វើឱ្យខ្លួនស្ថិតក្រោមសម្ពាធដ៏ធំធេងជាមួយការសម្រេចចិត្តនេះ ។ ខ្សែប្រយុទ្ធ Leroy Sane ដែលជាកីឡាករវ័យក្មេងឆ្នើមបំផុតនៅក្នុងក្របខ័ណ្ឌ Premier League ត្រូវបានស្នាក់នៅផ្ទះវិញ ” ។

    Image result for Leroy Sane

    គួបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធ Leroy Sane ត្រូវបានជ្រុះចេញពីកីឡាករ ២៣ នាក់ចុងក្រុយរបស់ក្រុមជម្រើសជាតិ អាល្លឺម៉ង់ ដែលត្រៀមខ្លួនទៅការពារដំណែងជើងឯកពានរង្វាន់ FIFA World Cup នៅប្រទេស រុស្ស៊ី ហើយ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី