សម្តេចក្រឡាហោម ស ខេង៖ កុំបន្ទោសតែប្រជាពលរដ្ឋមិនគោរពច្បាប់​ចរាចរណ៍ សូម្បីអ្នកមានស័ក្តិឬផ្កាយ ក៏មិនគោរពដែរ

59133
  • សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា សូម​កុំបន្ទោស តែប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវថាមិនគោរពច្បាប់ចរាចរណ៍ គឺត្រូវបន្ទោស​ខ្លួនឯងផង ដែលខ្លួនមានតួនាទី និងបុណ្យស័ក្តិ មិនគោរព។

    ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ ២០១៩ និងទិសដៅការងារឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី២១ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ “អ្នកខ្លះពេលមានបញ្ហា​ចុះពីរថយន្តបង្ហាញថា មិនខ្លាចអញទេឃើញស័ក្តប៉ុន្មាន មិនឃើញអញមានផ្កាយ៤ ឬផ្កាយ​៣ទេ ស្គាល់អាញទេ ហើយដល់ពេលប៉ូលីចរាចរណ៍គ្នាស័ក្តិមួយគ្នាអត់ហ៊ាន អ្វីធ្វើអីកើត”។
    សម្តេចក្រឡាហោមបានផ្ដាំផ្ញើរទៅកាន់អ្នកមានស័ក្ត ផ្កាយថាត្រូវធ្វើជាគំរូ ដល់ប្រជា​ពលរដ្ឋ កុំបានតែបន្ទោសតែប្រជាពលរដ្ឋ។ សម្ដេចក្រឡាហោមបានបន្ដថា ក្នុងច្បាប់​គេចែង​ថាទាំងអស់គ្នា ស្មើភាពចំពោះមុខច្បាប់ ក្នុងន័យនេះ ច្បាប់មិនមែនធ្វើតែរដ្ឋមន្ត្រីផ្សេង រដ្ឋលេ​ខាធិការផ្សេងនោះទេ គឺច្បាប់ ត្រូវគោរពស្មើគ្នា ។
    ជាមួយគ្នានេះ សម្ដេចក្រឡាហោមបានស្នើសុំឱ្យមន្ត្រីជំនាញ ពិនិត្យនិង ធ្វើការបូក​តួលេខចំនួនអ្នកមិនពាក់មួក សុវត្ថិភាពឡើងវិញចំពោះតួលេខថា​អ្នកមិនពាក់មួកសុវត្ថិភាព​នៅមានចំនួនច្រើន។ សម្តេចក្រឡាហោមបញ្ជាក់បន្ថែមថា៖ “តាមការពិនិត្យរបស់ខ្ញុំ ឃើញថា​បន្ទាប់ពីអនុវត្ដន៍ច្បាប់រយៈពេល១ខែកន្លងមក ប្រជាពលរដ្ឋមានការភ្ញាក់រលឹកច្រើនក្នុង​ការ​ពាក់មួយសុវត្ថិភាពនៅពេលបើកបរ។ ប៉ុន្តែគ្រោះថ្នាក់ដោយសារ ជិះម៉ូតូមិនថាពេល​ធ្វើដំណើរ” ។

    សម្តេចក្រឡាហោមក៏បានដាក់បញ្ជាឱ្យក្រុមជំនាញធ្វើការឱ្យបានច្បាស់លាស់ចំពោះតួ លេខអ្នកគ្រោះថ្នាក់ចរាចរណ៍ ការមិនពាក់មួកសុវត្ថិភាពចរចារណ៍ មិនដូច្នេះទេការធ្វើ​ការ​ងារពាក់ព័ន្ធចរាច រណ៍នឹងមិនមានប្រសិទ្ធភាពនោះទេ ។ ករណីនេះ ដូចជាឆ្នាំកន្លងមក​នៅតែ ជួបដដែលដូច្នេះត្រូវរកដំណោះស្រាយ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី