Man United កំពុងលួចចរចាជាមួយ AC Milan ក្នុងការនាំយក Piatek ដើម្បីមកជំនួស Rashford

29127
  • បើយោងតាមប្រភពព័ត៌មាន The Sun បានរាយការណ៍ថា ក្រុមបិសាចក្រហម Manchester United បានកំពុងទាក់ទងទៅក្រុមយក្សអ៊ីតាលី AC Milan ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងផ្ទេរមួយដែលអាចទៅរួចសម្រាប់ Krzysztof Piatek ។

    គ្រូបង្វឹកសញ្ជាតិន័រវេសវ័យ ៤៦ឆ្នាំលោក Ole Gunnar Solskjaer បានផ្តោតការចាប់អារម្មណ៍ទៅលើកីឡាករអន្តរជាតិប៉ូឡូញវ័យ ២៤ឆ្នាំ Krzysztof Piatek ចំពេលដែលខ្សែប្រយុទ្ធជួរមុខ Marcus Rashford កំពុងទទួលរងរបួស ខណៈដែលអ្នកចាត់ការរូបនេះកំពុងព្យាយាមនាំយកខ្សែប្រយុទ្ធម្នាក់ទៀតមុនពេលបិទបញ្ចប់ទីផ្សាដោះដូរកីឡាករនាខែមករានេះ ។

    Manchester United ទំនងជាប្រឈមមុខនឹងការប្រកួតប្រជែងជាមួយក្លឹបមាន់ខ្នាយមាស Tottenham Hotspur របស់លោក Jose Mourinho និង Newcastle ក្នុងការប្រជែងដណ្តើមខ្សែប្រយុទ្ធ Piatek ដែលរកបាន ៤ គ្រាប់ក្នុងការបង្ហាញខ្លួន ១៨ ប្រកួតនៅក្របខណ្ឌ Serie A សម្រាប់ AC Milan នៅរដូវកាល២០១៩/២០២០នេះ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី