Courtois៖ Harry Kane គឺជាខ្សែប្រយុទ្ធដែលគំរាមកំហែងដ៏ធំបំផុតសម្រាប់ក្រុមរបស់យើងនៅ WC

36674
  • Thibaut Courtois អ្នកចាំទីរបស់ជម្រើសជាតិបែលហ្ស៊ិកជឿថាប្រធានក្រុមអង់គ្លេស Harry Kane នឹងក្លាយជាការគំរាមកំហែងដ៏ធំបំផុតសម្រាប់ក្រុមរបស់គេនៅពេលពួកគេជួបជាមួយអង់គ្លេសនៅ World Cup ក្នុងប្រទេសរុស្ស៊ី ។

    Image result for Thibaut Courtois national team

    បែលហ្ស៊ិកនឹងត្រូវជួបជាមួយគូប្រជែងអង់គ្លេសនៅក្នុងពូល G នៅថ្ងៃទី ២៨ ខែមិថុនា ដែលជាការប្រកួតចុងក្រោយនៅពូលរបស់ពួកគេ ។ Kane ស៊ុតបញ្ចូលទីបាន ៣០ គ្រាប់សម្រាប់ក្រុម Tottenham នៅរដូវកាល ២០១៧-១៨ ហើយខ្សែប្រយុទ្ធរបស់អង់គ្លេសរូបនេះនិងធ្វើឱ្យអ្នកចាំទី Courtois ត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ។

    Related image

    អ្នកចាំទីតោខៀវរូបនេះបាននិយាយថា៖ “ក្រុមជម្រើសជាតិអង់គ្លេសមានក្រុមកីឡាករដែលមានទេពកោសល្យច្រើនណាស់អ្នកនឹងត្រូវតែពិនិត្យមើលកីឡាករជាច្រើន ។ ប៉ុន្តែអ្នកដែលរកគ្រាប់បាល់បានជិត ៣០ គ្រាប់ជារៀងរាល់ឆ្នាំគឺ Harry Kane ហើយគាត់គឺជាមនុស្សដែលគ្រោះថ្នាក់បំផុត “។

    Image result for belgium national team 2018

    បែលហ្ស៊ិកនិងទទួលក្រុមភ្ញៀវអេហ្ស៊ីប សម្រាប់ការប្រកួតមិត្តភាពនៅថ្ងៃពុធយប់នេះ ហើយគោលដៅរបស់ក្រុម Real Madrid រូបនេះសង្ឃឹមថាក្រុមពួកគេអាចទទួលបានការធ្វើតេស្តដ៏ល្អមួយ ដើម្បីត្រៀមប៉ះជាមួយ ទុយនេស៊ី នៅក្នុងការប្រកួតថ្ងៃបើកឆាកនៃពានរង្វាន់ World Cup ។

    Image result for Thibaut Courtois national team

    អ្នកចាំទីរូបនេះបន្តទៀតថា៖ “វាជាការអាម៉ាស់មួយដែលយើងមិនអាចលេងជាមួយក្រុមដែលល្អបំផុត ( អេហ្ស៊ីប ) ព្រោះពួកគេនឹងលេងដោយគ្មានកីឡាករល្អបំផុតរបស់ពួកគេ​ ។ ខ្ញុំគិតថាប្រទេសអេហ្ស៊ីបមានក្រុមកីឡាករដ៏ល្អ ។ ជាក់ស្តែងដោយមាន ឬ គ្មាន Salah វាគឺខុសគ្នា ។ ប៉ុន្តែវានឹងក្លាយជាការប្រកួតដ៏ល្អមួយ ហើយវាជាការសាកល្បងដ៏ល្អមួយ ដោយសង្ឃឹមថាការប្រកួតនេះដូចគ្នានឹងការប្រកួតជាមួយ ទុយនីស៊ីដែរ “៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី