កម្ពុជា ជាទីកន្លែងដ៏ពេញនិយមសម្រាប់សត្វស្លាបរស់នៅ ជាពិសេសសត្វជិតផុតពូជលើផែនដី

171613
  • សត្វស្លាបចំនួន ៥៦ប្រភេទ ត្រូវបានប្រទះឃើញ និងកត់ត្រាបាននៅក្នុងតំបន់ការពារទេស ភាពបឹងព្រែកល្ពៅ ហើយចំនួន ៣២ប្រភេទ ត្រូវបានរកឃើញនៅក្នុងតំបន់ការពារទេសភាព​អន្លង់​ព្រីង ។ នេះបើយោងតាមរបាយការណ៍លទ្ធផលជំរឿនសត្វស្លាបទឹកប្រចាំឆ្នាំ២០២០ នៅ​តំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងអន្លង់ព្រីងរបស់អង្គការ BirdLife ។

    នៅក្នុងរបាយការណ៍បានបង្ហាញថា កាលពីថ្ងៃទី ១៦ និងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ការធ្វើជំរឿនសត្វស្លាបអាស៊ី និងជំរឿនត្រយ៉ងចំពុះស្លាបព្រា បានប្រព្រឹត្ត​ទៅ​នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងអន្លង់ព្រីង ។ ក្នុងសកម្មភាពអង្កេតតាម ដានជីវ​ចម្រុះនេះធ្វើឡើងជាប្រចាំឆ្នាំដោយឩទ្យានុរក្ស និងក្រុមអង្កេតតាមដានជីវចម្រុះដែលប្រចាំ​ការក្នុងតំបន់ការពារ ក្រោមការគាំទ្ររបស់អង្គការ BirdLife ។ ជាមួយគ្នានេះ សត្វស្លាបចំនួន ៥៦ប្រភេទត្រូវបាន ប្រទះឃើញនិងកត់ត្រាបាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ។ ចំណែកនៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីងវិញ សត្វស្លាបចំនួន ៣២ប្រភេទ​ត្រូវបាន​កត់ត្រា ដែលរួមមានសត្វក្រៀលចំនួន ១០២ ក្បាល ខ្វែងសមុទ្រកន្ទុយខ្មៅចំនួន ៤១៥០ក្បាល និងសត្វស្លាប មួយចំនួនទៀត ។ ចំពោះត្រយ៉ងចំពុះស្លាបព្រា ដែលធ្លាប់កត់ត្រាបាន កាលពីឆ្នាំ ២០១១-២០១២ ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មិនត្រូវបានប្រទះឃើញ និងកត់ត្រា បានឡើយក្នុងឆ្នាំ២០២០នេះ ។ មន្រ្ដីជំនាញបានឱ្យដឹងថា កាប្រែប្រួលអាកាសធាតុ បានជះ​ឥទ្ធិពលយ៉ាងខ្លាំងដល់តំបន់ទាំងមូល ដែលធ្វើឱ្យទឹកឆាប់រីងស្ងួង ធនធានធម្មជាតិមានការ ធ្លាក់ចុះ។ ក្រៅពីនេះ កត្តារំខានពីសកម្មភាពមនុស្សក៏ជាកត្តាដែលគួរឱ្យព្រួយបារម្ភផងដែរ ។ ក្រុមការងារបាននឹងកំពុងបន្តការ អង្កេតតាមដាន យ៉ាងយកចិត្តទុកដាក់ក្នុងកិច្ចការងារអភិរក្ស តំបន់ដីសើមនេះ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី