Dembele៖ Mbappe ហៅខ្ញុំថាជាកីឡាករវ័យក្មេងឆ្នើមបំផុត សម្រាប់ខ្ញុំគាត់គឺជាកីឡាករវ័យក្មេងល្អបំផុត

5964
  • នៅក្នុងបទសម្ភាសន៍ជាមួយ SPORT ខ្សែប្រយុទ្ធវ័យក្មេង Ousmane Dembele បាននិយាយអំពីរដូវកាលដំបូងដ៏លំបាករបស់គាត់ជាមួយ Barcelona និងគ្រូបង្វឹកលោក Ernesto Valverde ហើយគាត់ក៏បានបង្ហាញពីទំនាក់ទំនងរបស់គាត់ជាមួយ Mbappe និង Griezmann ផងដែរ ។

    Ousmane បាននិយាយប្រាប់ SPORT ថា៖ “រដូវកាលទី១ របស់ខ្ញុំនៅ Barce ពិតជាពិបាកណាស់ ខ្ញុំបានរងរបួសហើយខ្ញុំត្រូវរៀនសូត្រច្រើន ។ ជាមួយអ្វីៗ ដែលបានកើតឡើងខ្ញុំមានទំនុកចិត្តហើយមនុស្សគ្រប់គ្នាមានទំនុកចិត្តលើខ្ញុំ ដូច្នេះយើងនឹងឃើញអ្វីដែលនឹងកើតឡើងនាពេលអនាគត ។ នៅក្រោមការដឹកនាំរបស់លោក Valverde ខ្ញុំត្រូវរៀនសូត្រច្រើនណាស់ទាំងបច្ចេក និង ការការពារទោះបីជាយើងភាគច្រើនមានបាល់នៅក្នុងដៃក៏ដោយ ។ នៅ Barcelona អ្នកត្រូវតែប្រុងប្រយ័ត្នមិនឱ្យបាត់បង់បាល់ទេ” ។

    Related image

    នៅក្នុងការប្រកួតចុងក្រោយនៃរដូវកាល Dembele បានទទួលរងរបួស និង ត្រូវបានប្ដូរចេញក្នុងរយៈពេលដ៏ខ្លីបាននិយាយថា៖ “ខ្ញុំមានអារម្មណ៍ប្រសើរជាងមុនចាប់តាំងពីការប្រកួតចុងក្រោយនៅទីក្រុងបាសេឡូណាដែលបានទទួលរងរបួសត្រង់កជើងយ៉ាងធ្ងន់ធ្ងរ ។ ខ្ញុំមានអារម្មណ៍ល្អនៅក្នុងការប្រកួតជាមួយ អ៊ីតាលី ហើយខ្ញុំមិនមានបញ្ហាអ្វីឡើយ “។

    Image result for Ousmane Dembele with Griezmann

    គាត់ក៏និយាយអំពីមិត្តរួមជាតិបារាំងរបស់គាត់គឺកីឡាករ Mbappe ផងដែរថា៖ ” Kylian Mbappe និងខ្ញុំគឺជាមិត្តភក្តិដ៏ល្អទាំងនៅលើនិងក្រៅទីលាន ។ គាត់បានហៅខ្ញុំថាជាកីឡាករវ័យក្មេងឆ្នើមបំផុតនៅក្នុងពិភពលោក (សើច) ។ សម្រាប់ខ្ញុំគាត់គឺជាកីឡាករវ័យក្មេងដ៏ល្អបំផុតនៅក្នុងពិភពលោក” ។ ទំនាក់ទំនងរបស់គាត់ជាមួយ Griezmann កីឡាករវ័យ ២១ ឆ្នាំរូបនេះបានបន្ថែមថា៖ “យើងមិននិយាយច្រើនអំពីការផ្ទេរដ៏មានសក្តានុពលរបស់ Griezmanne ទៅកាន់ក្លឹប Barcelona នោះទេ ប៉ុន្តែប្រសិនបើគាត់មកក្លឹប Barce វានឹងក្លាយទៅជារឿងដ៏អស្ចារ្យ គាត់គឺជាខ្សែប្រយុទ្ធដ៏អស្ចារ្យហើយនឹងធ្វើឱ្យយើងកាន់តែល្អថែមទៀត” ៕

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី