ភ្នាក់ងារ៖ Erling Haaland អាចនឹងទៅលេងនៅក្របខណ្ឌ Premier League នាពេលអនាគត

25131
  • ការសម្រេចចិត្តរបស់ Erling Haaland ក្នុងការចូលរួមជាមួយក្លឹប Borussia Dortmund មិនមែនមានន័យថា ក្របខ័ណ្ឌ Bundesliga នឹងក្លាយជាទិសដៅចុងក្រោយរបស់គាត់នោះទេ នេះបើយោងតាមភ្នាក់ងាររបស់កីឡាកររូបនេះ ។

    ខ្សែប្រយុទ្ធអន្តរជាតិន័រវែស Haaland បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការបង្ហាញខ្លួនជាលើដំបូងជាមួយ Dortmund កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ខណះកីឡាករវ័យក្មេងរូបនេះស៊ុតបាល់បញ្ចូលទី Hat-trick ដោយប្រើរយៈពេលត្រឹម ២០ នាទីប៉ុណ្ណោះក្នុងនាមជាកីឡាករបម្រុង ក្នុងជ័យជម្នះ ៥-៣ លើក្រុម Augsburg ។

    បើទោះបីជាតារាវ័យ ១៩ឆ្នាំរូបនេះសម្រេចផ្ទេរទៅលេងនៅក្នុងក្របខ័ណ្ឌ Bundesliga យ៉ាងក្ដី ប៉ុន្តែក្លឹបយក្សៗនៅតំបន់អឺរ៉ុបដោយរួមមានក្រុមជើងឯកអ៊ីតាលី Juventus និងក្រុមយក្សអង់គ្លេស Manchester United ក៏ត្រូវបានគេរាយការណ៍ថា កំពុងតាមដានតារាជើងស៊ុតវ័យក្មេងរូបនេះផងដែរ ។ ប៉ុន្តែលោក Mino Raiola ដែលជាអ្នកតំណាងរបស់ Haaland បាននិយាយថាការផ្លាស់ប្តូរពី Salzburg ទៅ Dortmund គឺសមហេតុផលសម្រាប់ពេលវេលានេះ ។

    លោក Raiola មានប្រសាសន៍ថា៖ “ ខ្ញុំគិតថា វាជាការផ្លាស់ប្តូរដ៏ត្រឹមត្រូវក្នុងការទៅប្រទេសអាឡឺម៉ង់ ។ ពីព្រោះប្រសិនបើអ្នកនិយាយអំពី Premier League ហើយអ្នកឃើញថា Premier League គឺជាលីគដ៏ខ្លាំងបំផុត ដែលអ្នកត្រូវប្រុងប្រយ័ត្ននៅពេលអ្នកមកទីនេះ ។ ខ្ញុំគិតថា គាត់ក៏ត្រៀមខ្លួនសម្រាប់អ្វីដែលល្អបំផុតដែរ ។ គាត់នៅក្មេង ដូច្នេះគាត់មានពេលវេលាដើម្បីទៅទីនោះ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី