បន្ទាប់ពីឃើញស៊ុតដូចព្យុះ តាបារី Sarri សន្យាថា នឹងជួយឱ្យ Ronaldo ឈ្នះពាន Ballon D’or ទី៦

65128
  • លោក Maurizio Sarri មានសេចក្តីត្រេកអរជាខ្លាំងជាមួយនឹងទម្រង់លេងដ៏អស្ចារ្យរបស់កីឡាករ Cristiano Ronaldo និងជាមួយនឹងទម្រង់លេងរបស់ក្រុម Juventus នាពេលបច្ចុប្បន្ន ប៉ុន្តែលោកបានទទួលស្គាល់ថា ក្រុមនេះត្រូវតែល្អជាងកាលពីរដូវកាលមុន ប្រសិនបើពួកគេចង់រក្សាតំណែងជើងឯក Serie A ម្តងទៀត ។

    ក្រុមសេះបង្កង់ Juventus បានបំបាក់ក្រុម AS Roma ក្នុងលទ្ធផល ៣-១ ក្នុងវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Coppa Italia កាលពីព្រឹកយប់មិញនេះ ដោយរកបានគ្រាប់បាល់បញ្ចូលទីតាមរយៈ Ronaldo, Rodrigo Bentancur និង Leonardo Bonucci នៅក្នុងតង់ទី១ ។ វាជាជ័យជម្នះលើកទី ៥ ជាប់ៗគ្នានៅក្នុងការប្រកួតទាំងអស់សម្រាប់ Juventus ដែលក្នុងនោះពួកគេមាន ៤ ពិន្ទុលើសក្រុមលេខ២ Inter Milan ឈរនៅលើក្រុមកំពូលតារាងនៃក្របខណ្ឌ Serie A ។

    ខ្សែប្រយុទ្ធជើងចាស់ Ronaldo រកបាន ៧ គ្រាប់ក្នុង ៤ ប្រកួតចុងក្រោយនៅក្នុងឆ្នាំថ្មី២០២០នេះ ហើយគ្រូបង្វឹកដែលពូកែជក់បារីលោក Sarri បានសរសើរដល់ទេពកោសល្យ “ អស្ចារ្យ” របស់អតីតខ្សែប្រយុទ្ធ Real Madrid និង Manchester United រូបនេះ ខណៈគ្រូបង្វឹករូបនេះបង្ហាញបំណងចង់ជួយឱ្យ Ronaldo ឈ្នះពានរង្វាន់ Ballon D’or ជាលើកទី៦ ។

    គ្រូបង្វឹកវ័យ ៦១ឆ្នាំរូបនេះបាននិយាយថា៖ “ Ronaldo ស្ថិតក្នុងស្ថានភាពកាយសម្បទានិងផ្លូវចិត្តដ៏អស្ចារ្យ ។ គាត់កំពុងបន្តក្នុងល្បឿនមួយគួរឱ្យចាប់អារម្មណ៍ និងមានជំនាញអស្ចារ្យ ។ គាត់មានសុខភាពល្អ ។ គាត់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះព័ត៌មានលម្អិត ។ Ronaldo គឺជាជើងឯក យើងចង់ជួយគាត់ឱ្យឈ្នះពានរង្វាន់ Ballon d’Or ទី ៦ វានឹងធ្វើឱ្យយើងទាំងអស់គ្នាសប្បាយចិត្ត ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី