កីឡាករបស់អូស្ត្រាលី Arzani និងក្លាយជាកីឡាករវ័យក្មេងបំផុតនៅក្នុងព្រឹត្តិការណ៍ World Cup ២០១៨ នៅរុស្ស៊ី

51141
  • ខ្សែបម្រើរបស់អូស្ត្រាលីកីឡាករ Daniel Arzani នឹងក្លាយជាកីឡាករវ័យក្មេងបំផុតនៅក្នុងព្រឹត្តិការណ៍  FIFA World Cup ២០១៨ នៅរុស្ស៊ី ។

    Image result for Daniel Arzani national team

    Arzani ត្រូវបានគេបញ្ជាក់ថាជាកីឡាករវ័យក្មេងបំផុតនៅក្នុងការប្រកួត World Cup ឆ្នាំ ២០១៨ បន្ទាប់ពីជម្រើសជាតិ ប៉ូឡូញ បានកាត់ឈ្មោះកីឡាករ Sebastian Szymanski ចេញពីក្រុម ដែលមានអាយុតិចជាងខ្សែបម្រើស្លាបអន្តរជាតិអូស្ត្រាលីរូបនេះប៉ុន្មានខែ ។ កីឡាករដែលកើតនៅអ៊ីរ៉ង់រូបនេះបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមបាល់ទាត់អូស្ត្រាលីក្នុងនាមជាកីឡាករបម្រុងនៅក្នុងការទទួលជ័យជម្នះមិត្តភាព ៤-០ កាលពីថ្ងៃសុក្រលើក្រុម សាធារណរដ្ឋឆែក ។

    Related image

    ទន្ទឹមនឹងនេះដែរខ្សែប្រយុទ្ធអូស្រ្តាលី Tim Cahill គឺជាកីឡាករចាស់ជាងគេទីបួនដែលនឹងធ្វើដំណើរទៅប្រទេសរុស្ស៊ីជាមួយនិងអាយុ ៣៨ ឆ្នាំ ។ អូស្ត្រាលី បើកយុទ្ធនាការដំបូងរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ប៉ះជាមួយនិង បារាំង នៅថ្ងៃទី ១៦ ខែ មិថុនា មុនពេលជួបជាមួយ ដាណឺម៉ាក នៅថ្ងៃទី ២១ ខែ មិថុនា និងប្រកួតចុងក្រោយក្នុងពូលត្រូវប៉ះជាមួយ ប៉េរូ នៅថ្ងៃទី ២៦ ខែ មិថុនា ៕

    ដោយ៖តារា

    ប្រភព :
    football-tribe
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី