កីឡាកររបស់ក្លឹបព្រះខ័នរាជស្វាយរៀងចំនួន ៤ នាក់ នឹងត្រូវអវត្តមានពេលប៉ះ វិសាខា ខាងមុខនេះ

26947

កីឡាកររបស់ក្លឹបព្រះខ័នរាជស្វាយរៀងចំនួន ៤ នាក់មាន ណុប តុលា , សុក សំណាង , សឿយ វិសាល រួមជាមួយកីឡាករអាហ្វ្រិកខាងត្បូង Shane Booysen មិនអាចជួយក្រុមបាននោះទេនៅសប្ដាហ៍ទី ៩ នេះ ។

កីឡាករ ណុប តុលា , សុក សំណាង , សឿយ វិសាល នឹងត្រូវអវត្តមានដោយស្វ័យប្រវត្តិដោយសារទទួលបានកាតក្រហមកាលពីមានជម្លោះវាយគ្នាជាមួយកីឡាកររបស់ក្លឹប ក្រសួងការពារជាតិ កាលពីសប្ដាហ៍មុន ។

ចំណែកឯកីឡាករអាហ្វ្រិកខាងត្បូង Shane Booysen វិញក៏ត្រូវរងបម្រាម ១ ប្រកួតផងដែរដោយសារទទួលបានកាតលឿង ៣ ដង ។

គួបញ្ជាក់ផងដែរ ក្លឹបដែលមានមូលដ្ឋាននៅខេត្ត ស្វាយរៀង និងក៏ជាម្ចាស់ពានរង្វាន់ ហ៊ុនសែនខាប់ រដូវកាល ២០១៧ និង ត្រូវទៅសួសុខទុកក្រុមកំពុងឡើងជើង វិសាខា នៅឯកីឡាដ្ឋាន វេស្ទើនភ្នំពេញ វេលាម៉ោង ៣ៈ០០ រសៀល នៃពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគ រដូវកាល ២០១៨ ៕

ដោយ៖តារា

ប្រភព :
CNCC
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី