ចប់! ទើបតែជាមិនទាន់បានលេងផង ពេលនេះ Zidane បញ្ជាក់ថា Bale របួសទៀតហើយ

22947
  • លោក Zidane Zidane បានបញ្ជាក់ក្រោយទទួលជ័យជម្នះកាលពីយប់មិញនេះថា Gareth Bale នឹងត្រូវបានត្រួតពិនិត្យសុខភាពសារជាថ្មី បន្ទាប់ពីមានបញ្ហារងរបួសកជើង ក្រោយពីស៊ុតមួយគ្រាប់ឱ្យ Real Madrid ។

    ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ Gareth Bale បានស៊ុតគ្រាប់បាល់បើកឆាកក្នុងជ័យជម្នះលទ្ធផល ៣-១ នៅវគ្គ ៣២ ក្រុមនៃពានរង្វាន់ Copa del Rey លើក្រុមមកពីលីគលំដាប់ទាបអេស្ប៉ាញ Unionistas de Salamanca ប៉ុន្តែមិនអាចបន្តលេងលើសពីនាទីទី ៥៣ នោះឡើយ ដោយសារបញ្ហារបួស ។ តារាសញ្ជាតិវេលស៍រូបនេះមានបញ្ហារបួសញាំញីជាខ្លាំងនៅក្នុងរដូវកាល២០១៩/២០២០ ដោយទើបតែបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងជ័យជម្នះនៃក្របខណ្ឌ La Liga លើនឹងក្រុម Getafe កាលពីថ្ងៃទី ៤ ខែមករាប៉ុណ្ណោះ ។

    គ្រូបង្វឹកក្រុមស្ដេចសរលោក Zidane បាននិយាយអំពីបញ្ហារបួសថ្មីរបស់ Gareth Bale ក្រោយពីចប់ការប្រកួតថា៖ ” គាត់មានបញ្ហារបួសកជើងបន្តិច ។ ខ្ញុំមិនគិតថា វាខ្លាំងទេ ប៉ុន្តែដូចរាល់ដងយើងនឹងឃើញនៅថ្ងៃស្អែក ។ គាត់មិនអាចបន្តទៅមុខទៀតបាននោះទេ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី