ហៅ សុជាតិ៖យើងមិនរំពឹងថាលើកពានហ៊ុនសែនខាប់បាននោះទេប៉ុន្តែយ៉ាងហោចណាស់ក៏ឡើងដល់វគ្គ ១/៤ ដែរ

72860
  • ក្លឹប បឹងកេត អ៊ែបស៊ី បានក្លាយជាម្ចាស់ពានលីគកំពូលកំពូលកម្ពុជាចំនួន ៣ រដូវកាលរួចមកហើយ ក្រោយពីប្រើពេលវេលាអស់ ៦ រដូវកាលរួចមក ។

    ក្លឹប បឹងកេត មិនទាន់ស្គាល់រសជាតិលើកពានរង្វាន់ ហ៊ុនសែនខាប់ ដែលប្រើប្រាស់កីឡាករខ្មែរសុទ្ធនោះឡើយ ចាប់តាំងពីក្លឹបនេះបានបង្កើតឡើងមក ។ លោក ហៅ សុជាតិ គ្រូបង្វឹករបស់ក្លឹប បឹងកេត មិនរំពឹងថាក្រុមរបស់លោកអាចនិងលើកពានរង្វាន់នេះបាននោះទេ ប៉ុន្តែលោកសង្ឃឹមថាក្រុមរបស់លោកយ៉ាងហោចណាស់ក៏ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរនៅឆ្នាំនេះ ។

    លោក ហៅ សុជាតិ បាននិយាយថា៖” ជើងឯកពានរង្វាន់សម្ដេចហ៊ុនសែនយើងចេះតែចង់បានហើយ ប៉ុន្តែមកដល់ពេលនេះបើយើងក្រឡេកមើលកីឡាកររបស់យើងនៅមានក​ម្រិត ដោយសារកីឡាករមួយចំនួនមានវ័យកាន់តែចាស់ រីឯកីឡាករវ័យក្មេងមួយចំនួនខ្វះបទពិសោធច្រើន ។ ទោះជាយ៉ាងណាយើងនិងព្យាយាមឲ្យមានលទ្ធផលល្អ ទោះបីបើមិនបានជើងឯក យ៉ាងហោចណាស់ក៏ឲដល់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ”។

    គួឲ្យដឹងផងដែរថា វគ្គ ១៦ ក្រុមចុងក្រោយថ្នាក់ជាតិ ជើងទីមួយនិងធ្វើឡើងនៅថ្ងៃទី ១១ ខែ កក្កដា ខណះ ក្លឹប បឹងកេត ត្រូវប៉ះជាមួយ ក្លឹប វេស្ទើនភ្នំពេញ ៕

    ដោយ៖តារា

    ប្រភព :
    CNCC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី