អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលនិងថែទាំហេដ្ឋារចនាសម្ពន្ធក្នុងរមណីយដ្ឋានអង្គរ ឱ្យមានភាពស្រស់បំព្រង

129920
  • នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា បានបន្តកិច្ចការងារថែទាំផ្លូវ ស្លាកសញ្ញាចរាចរណ៍ ស្លាកព័ត៌មានផ្សេងៗ បោសសម្អាតដីដែលចាក់គរតាមចញ្ចើម និងគែមផ្លូវនានាក្នុងរមណីយដ្ឋានអង្គរ ដើម្បីសម្រួលដល់ការធ្វើចរាចរដល់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវចរ ។

    ជាក់ស្តែង នៅដើមខែមករា ឆ្នាំ២០២០នេះ ក្រុមការងារទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ បានចុះអនុវត្តការងារជួសជុលវិថីសម្តេច វិបុល បញ្ញា សុខ អាន និងជូតសម្អាតផ្លាកសញ្ញាចរាចរណ៍ នៅចំណុចT5 ចាប់ពីរង្វង់មូលអប្សរា រហូតដល់ទីស្នាក់ការអជ្ញាធរជាតិអប្សរា ព្រមទាំងបោសសម្អាតដីខ្សាច់ម៉ដ្ឋនៅតាមចញ្ចើម និងគែមផ្លូវមុខប្រាសាទអង្គរវត្ត ។
    អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់លើកិច្ចការងារជួសជុល ថែទាំហេដ្ឋារចនាសម្ពន្ធក្នុងរមណីយដ្ឋានអង្គរជាប្រចាំ ឱ្យរក្សាបាននូវសុខសុវត្ថិភាពរបស់អ្នកធ្វើដំណើរ និងសោភ័ណភាពថែមទៀត ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី