
ឆ្នាំនេះ Lionel Messi បាននាំមុខកីឡាករ Cristiano Ronaldo វិញម្ដងក្នុងនាមកីឡាកររកចំណូលបានច្រើនបំផុតក្នុងលោក ដោយកីឡាករឆ្នើមរបសក្លឹប Real Madrid រូបនេះបាននាំមុខគេក្នុងបញ្ជីទស្សនាវដ្តី Forbes សម្រាប់រយៈពេលពីរឆ្នាំកន្លងមកហើយ ។
Cristiano Ronaldo ត្រូវបានរាយការណ៍ថានឹងចាកចេញពីក្លឹប Real Madrid នៅរដូវក្តៅនេះដោយសារតែភាពចម្រូងចម្រាសទាក់ទងនឹងប្រាក់ខែរបស់គាត់ ។
យោងតាមវិសាយ AS បានឲ្យដឹងថាកីឡាករស្ដេចប្រដាល់មិនដែលចាញ់ Floyed Mayweather ដែលមានរហ័សនាមថា” Money ” កំពុងកាន់កាប់កំពូលតារាងដោយបានរកចំណូលបានចំនួន ២៧៥ លានដុល្លារពីការប្រកួតកាលពីឆ្នាំមុនជាមួយនឹងម្ចាស់ជើងក្បាច់គុនចម្រុះកីឡាករ McGregor ហើយអ្នកប្រដាល់ក្បាច់គុនចម្រុះកីឡាករ McGregor ក៏បានឈរនៅលំដាប់ទី ៤ ផងដែរក្នុងបញ្ជីទស្សនាវដ្តីពាណិជ្ជកម្មអាមេរិកដែលជាកីឡាករដែលរកចំណូលបានច្រើនបំផុតក្នុងលោក ។
កីឡាករបាល់ទាត់របស់ព័រទុយហ្គាល់ Cristiano Ronaldo ដែលបានឈរនៅលើកំពូលតារាងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះបានធ្លាក់ទៅឈរនៅលំដាប់លេខ ៣ នៅពីក្រោយកីឡាករអាហ្សង់ទីន Lionel Messi ដែលឈរនៅលេខ ២ ។
ខណះកីឡាករ Neymar របស់ប្រេស៊ីលរូបនេះក៏ស្ថិតនៅក្នុងបញ្ជីកីឡាកររកចំណូលបានច្រើនជាងគេបំផុតក្នុងពិភពលោកផងដែរក្រោយពីកីឡាកររូបនេះផ្លាស់ពីក្លឹប Barcelona ទៅកាន់ក្លឹប Paris St Germain ក្នុងតម្លៃខ្លួន ២៦០ លានដុលារ កាលពីខែសីហាឆ្នាំមុនបានជាប់ចំណាត់ថ្នាក់ទី ៥ ៕
ដោយ៖តារា