
យោងតាមវិសាយ Sport បានឱ្យដឹងថាក្លឹបអ្នកមានបុណ្យ FC Barcelona បានចូលរួមដេញថ្លៃនាំយកតារាឆ្នើម Thomas Lemar របស់ក្លិប Monaco ។
ក្រុម Catalans បានស្នើដល់ក្លឹប Monaco ថាតើត្រូវចំណាយប្រាក់ប៉ុន្មានទៅលើកីឡាករអន្តរជាតិបារាំងវ័យ ២២ ឆ្នាំរូបនេះ ខណះក្លិបតោខៀវ Chelsea និងម្ចាស់ពានរង្វាន់ UEL ក្លឹប Atletico Madrid ក៏ចង់បានកីឡាកររបស់បារាំងរូបនេះផងដែរ ។
ក្លឹបលេងនៅក្របខ័ណ្ឌ Ligue 1 បានកំណត់តម្លៃខ្លួនខ្សែបម្រើបារាំងរូបនេះចន្លោះពី ៧០ លានអឺរ៉ូទៅ ៩០ លានអឺរ៉ូ ( ៨២ លានដុល្លារទៅ ១០៦ លានដុល្លារ) ៕
ដោយ៖តារា