Lionel Messi៖ ខ្ញុំសង្ឃឹមថា Antoine Griezmann នឹងចូលរួមជាមួយ Barcelona

41004
  • កីឡាករ Lionel Messi បានសម្តែងនៅក្តីសង្ឃឹមថា Antoine Griezmann នឹងចូលរួមជាមួយគាត់នៅក្លឹប Barcelona នៅរដូវកាលក្រោយដោយបញ្ជាក់ថាតារា Atletico Madrid គឺជាកីឡាករដ៏អស្ចារ្យ ។

    Image result for Lionel Messi

    កីឡាករអន្តរជាតិបារាំងរូបនេះមិនទាន់បានធ្វើអត្ថាធិប្បាយអំពីអនាគតរបស់គាត់នៅឡើយទេ ដោយចង់រក្សាភាពស្ងាត់ស្ងៀមលើប្រធានបទនេះ ខណៈដែលគាត់ត្រៀមខ្លួនរៀបចំការប្រកួត World Cup ជាមួយក្រុម Les Bleus ( បារាំង ) ។ ប៉ុន្តែយ៉ាងហោចណាស់ខ្សែប្រយុទ្ធរូបនេះបានទទួលការយល់ព្រមពី Messi ខណៈដែលកីឡាករអាហ្សង់ទីនរូបនេះបាននិយាយថាគាត់ចង់ឃើញកីឡាករដ៏មានទេពកោសល្យមកចូលរួមជាមួយក្រុម Blaugrana ( Barce ) នាពេលខាងមុខ ។

    Related image

    កីឡាករអាហ្សង់ទីនរូបនេះបានប្រាប់ទៅកាសែត Mundo Deportivo ថា៖ “ខ្ញុំតែងតែនិយាយថាវាងាយស្រួលក្នុងការលេងជាមួយកីឡាករដ៏អស្ចារ្យហើយ Griezmann គឺជាកីឡាករល្អម្នាក់ដែលគាត់កំពុងឆ្លងកាត់ពេលវេលាដ៏ពិសេសមួយនៅក្នុងអាជីពរបស់គាត់ ។ គ្រូបង្វឹកនឹងត្រូវពិនិត្យមើលថាតើរូបគេសមជាមួយនឹងអ្នករាល់គ្នាទេ ប៉ុន្តែរូបគេពិតជាកីឡាករដ៏អស្ចារ្យហើយយើងនឹងអាចលេងជាមួយគ្នាបាន “។

    Related image

    ប្រសិនបើ Griezmann មកដល់ទីលាន Camp Nou លោក Ernesto Valverde នឹងបន្ថែមខ្សែប្រយុទ្ធទៅលើខ្សែប្រយុទ្ធដែលមានរួចហើយ ដែលមានដូចជា Messi, Luis Suarez, Ousmane Dembele និង Philippe Coutinho ។ Messi បានបន្ថែមថា៖ “ទោះបី Griezmann មកឬក៏អត់គឺអាស្រ័យលើគ្រូបង្វឹក ហើយវានៅតែមិនទាន់ច្បាស់ ១០០ ភាគរយ ប៉ុន្តែជាក់ស្តែងគុណភាពរបស់យើងកាន់តែប្រសើរឡើងបើមានគាត់ ។ យើងចង់ក្លាយជាក្រុមដែលល្អបំផុតនៅលើពិភពលោក និងដើម្បីសម្រេចបាននូវអ្វីដែលយើងចង់បានល្អបំផុតនោះវាគឺជាបញ្ហារបស់គ្រូបង្វឹក” ។

    Related image

    Messi ឈ្នះពានរង្វាន់ស្បែកជើងទ្វីបអឺរ៉ុបនៅឆ្នាំ ២០១៧-១៨ ដែលបានស៊ុតបញ្ចូលទីបាន ៣៤ ក្នុងការបង្ហាញខ្លួន ៣៦ ប្រកួត ខណៈដែលក្រុម Barcelona បានយកឈ្នះលើក្លឹប Atletico Madrid និង Real Madrid ដើម្បីក្លាយជាជើងឯក Laliga ។ ឥឡូវការយកចិត្តទុកដាក់ធំបំផុតរបស់គាត់គឺការប្រកួត World Cup ដែលគាត់នឹងដឹកនាំក្រុមអាហ្សង់ទីនដែលកំពុងតែស្វែងរកជ័យជំនះជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ ១៩៨៦ មក ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី