
វិបសាយ Tuttomercatoweb បានរាយការណ៍ថាក្លិប Manchester City បានដាក់សំណើដេញថ្លៃចំនួន ៦០ លានអឺរ៉ូ ( ៧១ លានដុល្លារអាមេរិក) សម្រាប់នាំយកកីឡាករ Matthijs de Ligt ទៅកាន់ Etihad Stadium ។
គ្រូបង្វឹកក្លឹបមេឃខៀវ Manchester City លោក Pep Guardiola ចង់បានកីឡាករវ័យ ១៨ ឆ្នាំរូបនេះដែលគាត់ចាត់ទុកថាជាជម្រើសរយៈពេលយូរដើម្បីទុកជំនួសខ្សែការពារ Vincent Kompany ។ ក្លឹបមាន់ខ្នាយមាស Tottenham បានដាក់សំណើរមួយដែលមានតម្លៃចំនួន ៥៥ លានអឺរ៉ូ ( ៦៥ លានដុលា ) មួយរួចទៅហើយ ប៉ុន្តែត្រូវបានភាគីខាងហូឡង់បានច្រានចោលសំណើររបស់ក្លឹបយក្សរបស់អង់គ្លេសមួយ ៕
ដោយ៖តារា