ភ្នំតាគង់ នៅខេត្តស្ទឹងត្រែង នឹងក្លាយជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិឆាប់ៗខាងមុខនេះ

68901
  • ក្នុងឱកាសចុះសិក្សាសក្តានុពលព្រៃសហគមន៍ (ភ្នំតាគង់) នៅភូមិច្រប់ឃុំក្បាលរមាសស្រុកសេសានខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២៦ខែមករា លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកនេះបានបញ្ជាក់ថា ផ្ទៃដីជាង ៥០០ហិចតា របស់ព្រៃសហគមន៍ (ភ្នំតាគង់) មានសក្តានុពលទៅលើវិស័យទេសចរណ៍ ហើយអាជ្ញាធរស្រុក សហការជាមួយអង្គការភូមិខ្ញុំ រៀបចំជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ នៅក្នុងឆ្នាំនេះ។

    លោកថា ការរៀបចំនេះយើងធ្វើឱ្យមានផ្លូវជិះកង់ ឬម៉ូតូសម្រាប់ភ្ញៀវទេសចរ ធ្វើដំណើរកំសាន្ត តាមព្រៃសហគមន៍ ដើម្បី ទាញយកប្រាក់ចំណូលដោយប្រយោល ពីវិស័យទេសចរណ៍ ហើយសំខាន់ជាងនេះទៀត យើងថែរក្សានិងអភិរក្ស ធនធានព្រៃឈើ កុំឱ្យបាត់បង់តទៅទៀត។
    លោកស្នាយ វ៉ុន ប្រធានសហគមន៍ព្រៃឈើ (ភ្នំតាគង់) ឃុំក្បាលរមាស បានគាំទ្រកិច្ចសហការបង្កើតរមណីយដ្ឋាននេះ ព្រោះប្រជាសហគមន៍ចង់បានយូរមកហើយ តែគ្មានលទ្ធភាពរៀបចំបានឡើយ ។ លោកថា ព្រៃសហគមន៍មានសមាជិកជាង ៣០០គ្រួសារកំពុងសហការគ្នាអភិរក្សា និងទទួលផលពីព្រៃឈើនេះ ដូចជា-ទឹកឃ្មុំព្រៃ -វល្លិ -ផ្តៅ -បន្លែធម្មជាតិ- និងឱសថបុរាណចំនួនតែប៉ុណ្ណោះ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី