
ខ្សែបម្រើ Anderson Talisca របស់ក្លិប Benfica នឹងធ្វើការសម្រេចចិត្តរវាងការផ្តល់ជូនពីក្លិបចិនចំនួនពីរ និង ក្រុម Manchester United ។
ខ្សែបម្រើ-ប្រយុទ្ធ វ័យ ២៤ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន ២០ គ្រាប់នៅរដូវកាលនេះក្នុងការខ្ចីជើងនៅក្លិប Besiktas ដែលធ្វើឱ្យក្លឹបបីសាចក្រហម Man United ចាប់អារម្មណ៍យ៉ាងខ្លាំងនិងបានដាក់សំណើតម្លៃចំនួន ៤០ លានអឺរ៉ូ ( ៤៧ លានដុល្លារ ) ផងដែរ ។
Talisca ក៏នឹងមានជម្រើសពីរទៀតផងដែរពីសំណាក់ក្លឹបនៅលីគកំពូលប្រទេសចិនដែលទំនងជានឹងផ្តល់ឱ្យគាត់នូវប្រាក់ឈ្នួលធំជាង Man United ៕
ដោយ៖តារា