យុវតីស្រស់ស្អាត២រូបបាត់ខ្លួនរកមិនទាន់ឃើញ បន្ទាប់ពីជិះទូកទៅកម្សាន្តនៅកោះស្នេហាបណ្ដាលឲ្យលិចក្នុងទន្លេ

16546
  • យុវតី២នាក់ ក្នុងចំណោមនុស្សប្រមាណជាង១០នាក់ទៀត បាននាំគ្នាជិះទូកឆ្លងទន្លេរ ក្នុងគោលបំណងទៅលេងកំសាន្តនៅកោះស្នេហា តែជាអកុសលដោយសារទូកផ្ទុកមនុស្សច្រើននាក់ពេក ក៏បណ្ដាលឲ្យលិច ខណៈចេញពីច្រាំងប្រមាណជាង
    ១០ម៉ែត្រ ធ្វើឲ្យយុវតីទាំង២នាក់នេះបាត់ខ្លួនរកពុំទាន់ឃើញនៅឡើយនោះទេ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលា
    ម៉ោង១៦និង៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ក្នុងទន្លេមេគង្គ ស្ថិតក្នុងភូមិពាម ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

    មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា យុវតី២នាក់បាត់ខ្លួនទី១.ឈ្មោះ យឿន ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ និងទី២.ឈ្មោះ ស្រី ណា ភេទស្រី អាយុ១៨ឆ្នាំ។ យុវតីរងគ្រោះទាំង២នាក់ មានទីលំនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកទូកដែលលិចនោះ មានទំហ៊ំទទឹង ១,៦០ម៉ែត្រ បណ្ដោយ ៦,៥០ម៉ែត្រ ចាប់ម៉ាស៊ីនចំហៀង ជាកម្មសិទ្ធិរបស់ឈ្មោះ សន សយ ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ ។
    ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ មានមនុស្សមួយក្រុមប្រហែលជាង១០នាក់ បាននាំគ្នាឡើងទូកក្នុងគោលបំណងជិះឆ្ពោះទៅកោះស្នេហា តែដោយទូកផ្ទុកលើសទម្ងន់ (លើសចំណុះ) ក៏លិចក្នុងទឹកទន្លេ ខណៈធ្វើដំណើរចេញពីច្រាំងបានប្រហែលជាង
    ១០ម៉ែត្រ ។ ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលស្រុក រួមទាំងប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាជួយអន្ដរាគមន៍សង្រ្គោះ តែជាអកុសលក្នុងហេតុការណ៍នេះ ធ្វើឲ្យយុវតី២នាក់បាត់ខ្លួន រកពុំទាន់ឃើញនៅឡើយទេ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី