ជួបវិបត្តិកីឡាករពេក មេធំ Man Utd ចង់នាំយក Alexis Sanchez ចេញពី Inter ត្រឡប់មកវិញ

42298
  • យោងតាមសារព័ត៌មាន Daily Star បានឱ្យដឹងថា អនុប្រធានប្រតិបត្តិរបស់ក្លឹបបិសាចក្រហមលោក Ed Woodward មិនចង់ឃើញ Alexis Sanchez លក់ឬត្រូវខ្ចីជើងទៅក្លឹបផ្សេងនោះទេ ហើយលោកសុខចិត្តផ្តល់ឱកាសលេងឱ្យកីឡាកររូបនេះនៅ Old Trafford ។

    ខ្សែប្រយុទ្ធសញ្ជាតិឈីលី Alexis Sanchez ដែលបច្ចុប្បន្នកំពុងលេងខ្ចីជើងនៅក្លឹប Inter Milan ទើបតែបង្ហាញខ្លួនបានតែ ៧ លើកប៉ុណ្ណោះក្នុងរដូវកាលនេះ បន្ទាប់ពីទទួលរងរបួសកជើងធ្ងន់ធ្ងរកាលពីរដូវកាលមុន ។ ទោះបីជាយ៉ាងណាអតីតខ្សែប្រយុទ្ធរបស់ក្លឹប Barcelona និង Arsenal រូបនេះបានបង្ហាញខ្លួនក្នុងការប្រកួត ៣ លើកចុងក្រោយរបស់ក្រុមយក្សអ៊ីតាលី ហើយកំពុងត្រូវបាននិយាយថា អាចនឹងវិលត្រឡប់ទៅក្រុម Manchester United វិញ ។

    កិច្ចព្រមព្រៀងខ្ចីជើងរបស់ Sanchez នៅ Inter Milan មិនបានរាប់បញ្ចូលជម្រើសក្នុងការទិញផ្ដាច់នោះទេ ខណះលោក Woodward អាចនឹងទាមទារបញ្ចុះថ្លៃឈ្នួលសមរម្យមួយសម្រាប់គាត់នៅរដូវក្តៅខាងមុខ ។ Sanchez មានកុងត្រានៅទឹកដី Old Trafford រហូតដល់ឆ្នាំ ២០២២ ហើយបើយោងតាមសារពត៌មានល្បីមួយចំនួនជឿជាក់ថា គាត់នឹងវិលត្រឡប់មកចូលរួមជាមួយ Manchester United វិញនៅរដូវកាលក្រោយ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី