Roberto Firmino៖ ខ្ញុំកំពុងព្យាយាមបញ្ចុះបញ្ចូល Alisson ឱ្យចូលរួមជាមួយ Liverpool

61131
  • Roberto Firmino បានបង្ហើបឱ្យដឹងថាគាត់កំពុងព្យាយាមបញ្ចុះបញ្ចូលឱ្យអ្នកចាំទីប្រេស៊ីលចូលរួមលេងឱ្យក្រុម Merseyside ( Liverpool ) ។ គាត់និយាយថា Alisson Becker មិនទាន់សម្រេចចិត្តនៅឡើយទេ ។

    Image result for Roberto Firmino with Alisson

    Firmino បាននិយាយថា៖ “ពេលខ្លះខ្ញុំព្យាយាមបញ្ចុះបញ្ចូលគាត់ ខ្ញុំនិយាយថាមកកាន់ Liverpool មក ដើម្បីស្នាក់នៅជាមួយយើង ។ ប៉ុន្តែគាត់កំពុងសម្រេចចិត្តជាមួយភ្នាក់ងាររបស់គាត់ ។ Alisson មានរដូវកាលដ៏អស្ចារ្យហើយពិតណាស់ក្លឹបផ្សេងទៀតមានការចាប់អារម្មណ៍លើគាត់ ក៏ប៉ុន្តែវាពិតជាអស្ចារ្យណាស់បើគាត់មក Liverpool “។

    Image result for Roberto Firmino with Alisson

    ក្លឹបហង្សក្រហមបានផ្ទេរ Fabinho រួចទៅហើយពីក្លឹប Monaco ។ តម្លៃដំបូងសម្រាប់ការចុះហត្ថលេខាជាមួយ Fabinho ត្រូវបានរាយការណ៍ដោយ Guardian បានឲ្យដឹងថា មានចំនួន ៤៥ លានអឺរ៉ូ បូកបន្ថែមប្រាក់រង្វាន់ ៥ លានអឺរ៉ូ ។ Firmino គឺជាមនុស្សសំខាន់ម្នាក់ក្នុងការបញ្ចុះបញ្ចូលមិត្តរួមជាតិរបស់គាត់ឱ្យចូលរួមជាមួយក្រុមរបស់លោក Klopp ។

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី