Pele៖ ខ្ញុំជឿជាក់ថាប្រេស៊ីលនិងលើកពាន World Cup ជាលើកទី ៦ នៅប្រទេស រុស្ស៊ី បាន

63018
  • វិរះបុរសបាល់ទាត់ប្រេស៊ីលលោក Pele ជឿជាក់ថាប្រទេសរបស់លោកអាចឈ្នះការប្រកួត World Cup លើកទី ៦ របស់ខ្លួនបាននៅប្រទេសរុស្ស៊ី ២០១៨ ។

    Related image

    លោក Pele បានថ្លែងថា៖ “ខ្ញុំមានជំនឿចិត្តលើសមត្ថភាពរបស់លោក Tite ។ ខ្ញុំមានការព្រួយបារម្ភតែមួយគត់គឺ នៅសល់ពីរបីថ្ងៃមុនការចាប់ផ្តើមនៃការប្រកួត World Cup ហើយយើងនៅតែមិនទាន់មានក្រុមល្អ ។ ដោយឡែកកីឡាករទាំងអស់គឺល្អខ្លាំងណាស់ ។ ប៉ុន្តែយើងមិនមែនជាក្រុមតែមួយនោះទេ “។

    Related image

    Neymar បានវិលត្រឡប់មកបំពេញកាតព្វកិច្ចរបស់ខ្លួនវិញក្រោយពីជារបួសនៅក្នុងការប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិ ក្រូអាត ដោយបានអបអរសាទរការវិលត្រលប់របស់គាត់ជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីមួយគ្រាប់ ។

    Related image

    ទោះបីជាយ៉ាងណាក៏ដោយតារាឆ្នើមរបស់ PSG រូបនេះមិនអាចឈ្នះពានរង្វាន់ប្រេស៊ីលនោះទេ ។ Pele បានព្រមានថា៖ “ថ្ងៃនេះគាត់មានភាពចាស់ទុំនិងមានបទពិសោធច្រើន ប៉ុន្តែគាត់នឹងមិនឈ្នះការប្រកួត World Cup តែម្នាក់ឯងនោះទេ ។ វាជាក្រុមដែលឈ្នះការប្រកួត World Cup ” ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី