
លោក Diego Maradona ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យនៅក្នុងទីក្រុង Cali ប្រទេសកូឡុំប៊ីដែលជាកន្លែងដែលគាត់ធ្លាប់បានធ្វើតេស្តជាមួយវេជ្ជបណ្ឌិតដែលបានវះកាត់ជង្គង់របស់គាត់កាលពី ១៧ ឆ្នាំមុនគឺ លោកវេជ្ជបណ្ឌិត German Ochoa ។
អតីតកីឡាករដែលជួយឲ្យអាហ្សង់ទីនឈ្នះពានរង្វាន់ FIFA World Cup កាលពីឆ្នាំ ១៩៨៦ ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្តនៅលើជង្គង់ខាងឆ្វេងរបស់គាត់មុនពេលដែលគាត់ប្តេជ្ញាចិត្តធ្វើជាអ្នកវិភាគម្នាក់នៅ World Cup នៅប្រទេសរុស្ស៊ី ។
វេជ្ជបណ្ឌិត Ochoa បាននិយាយថា៖ “វាគឺជាការពិនិត្យទូទៅមួយដែលផ្តោតសំខាន់លើជង្គង់របស់គាត់ ។ យើងកំពុងធ្វើការវាយតម្លៃនិងការធ្វើរោគវិនិច្ឆ័យរូបភាពចាំបាច់និងការធ្វើតេស្តមន្ទីរពិសោធន៍។ លោកវេជ្ជបណ្ឌិត Ochoa បន្ដទៀតថា៖ “និយាយឱ្យខ្លីយើងកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីមើលឃើញពីជង្គង់និងសន្លាក់ហើយយើងនឹងធ្វើការសម្រេចចិត្តលើរឿងនេះ ” ។
ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថា លោកម៉ារ៉ាដូណាអាចត្រូវបានសម្រាកនៅក្នុងមន្ទីរពេទ្យរយៈពេល ៦ ទៅ ៨ ថ្ងៃទៀតនៅពេលការធ្វើតេស្តត្រូវបានអនុវត្ត ៕
ដោយ៖តារា