
យោងតាមប្រភពពត៌មានរបស់ព័រទុយហ្គាល់បានឲ្យដឹងថា Cristiano Ronaldo បានសម្រេចចិត្តចាកចេញពីក្លឹប Real Madrid នៅរដូវក្តៅនេះ ហើយនឹងមិនមានអ្វីអាចផ្លាស់ប្តូរចិត្តរបស់គាត់បានឡើយ ។ ការបដិសេធការទាមទារប្រាក់ឈ្នួលពីលោក Florentino Perez និងបញ្ហាជាមួយអាជ្ញាធរពន្ធដារអេស្ប៉ាញដែលជាមូលហេតុចម្បងនៃការសម្រេចចិត្តរបស់ Ronaldo ។
បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Kiev កីឡាករ Ronaldo បានប្រាប់ទៅក្លិប Real Madrid ថា៖ “វាពិតជាស្រស់ស្អាតណាស់សម្រាប់លេងឱ្យក្រុម Real Madrid ខ្ញុំនឹងនិយាយបន្ថែមទៀតនៅថ្ងៃបន្ទាប់យើងដឹងថាយើងល្អជាងក្រុម Liverpool យើងទទួលបានជ័យជំនះ” ។ គាត់ចង់ឱ្យលោក Florentino Perez រក្សាការសន្យានិងបង្កើនប្រាក់បៀវត្សរ៍បន្ថែម ២១ លានអឺរ៉ូទៀតក្នុងមួយរដូវកាលលើប្រាក់បៀវត្សរ៍ចាស់របស់គាត់ ដើម្បីឲ្យស្មើគូរប្រកួតប្រជែងរបស់គាត់ដូច Neymar និង Lionel Messi ដែលពួកគេកំពុងតែទទួលបាន ។
យោងទៅតាមកិច្ចសហការរបស់ក្រុម Real Madrid កាលពីខែធ្នូនៅពេលក្លឹបបានចង់ដំឡើងប្រាក់ខែដល់គាត់ត្រឹមតែ ៩ លានអឺរ៉ូ តែប៉ុណ្ណោះ ដែលធ្វើឲ្យប្រធានក្រុមព័រទុយហ្គាល់បានមើលឃើញថាមិនគ្រប់គ្រាន់សម្រាប់សមិទ្ធផលរបស់គាត់បានធ្វើនៅ Bernabeu ។ គាត់ក៏មិនសប្បាយចិត្តពេលដែលលោក Florentino Perez ចង់បាន Neymar មកចូលរួមជាមួយផងដែរ ។
លើសពីនេះទៀតបញ្ហាពន្ធដាររបស់ Ronaldo បានធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ ។ កីឡាករសញ្ជាតិព័រទុយហ្គាល់ត្រូវបានទាមទារឱ្យបង់ពន្ធសរុបចំនួន ២៨ លានអឺរ៉ូ ទៅឲ្យអាជ្ញាធរពន្ធដារអេស្ប៉ាញ ។ ខ្សែប្រយុទ្ធ Ronaldo និងមេធាវីរបស់គាត់សង្ឃឹមថានឹងដោះស្រាយជម្លោះនេះជាមួយទឹកប្រាក់ ៤ លានអឺរ៉ូ ប៉ុន្តែអាជ្ញាធរអេស្ប៉ាញបានច្រានចោលសំណើនេះ ។ Ronaldo ត្រូវបានគេស្នើសុំឱ្យបង់ប្រាក់សរុប ឲ្យបានមុនថ្ងៃទី ១៥ ខែ មិថុនា ដើម្បីចៀសវាងការដាក់ទោសព្រហ្មទណ្ឌ ។
បើទោះបីជាមានពាក្យចចាមអារ៉ាមជាច្រើនក្ដី អតីតអ្នកចាំទីឆ្នើមបស់ក្លឹប Real Madrid អ្នកចាំទី Iker Casillas បានលើកឡើងថា៖” ខ្ញុំជឿជាក់ថាកីឡាករ Cristiano នឹងស្នាក់នៅក្លឹបមួយនេះ Ronaldo តែងតែស្នាក់នៅទីនេះ បើទោះបីជាអ្វីៗទាំងអស់ដែលត្រូវបានគេនិយាយហើយត្រូវបានគេរាយការណ៍មកក៏ដោយក៏រូបគេគឺជាកីឡាករ Di Stefano នៅទីក្រុងម៉ាឌ្រីតនាពេលសម័យទំនើប ។ គាត់គឺនិមិត្តរូបនៃក្លឹប ហើយគាត់ស្ថិតនៅលើកម្រិតនោះ Ronaldo គឺមានការប្រកួតប្រជែងខ្ពស់ ហើយខ្ញុំនឹងមិនផ្លាស់ប្តូរគាត់សម្រាប់គ្រាំទ្រកីឡាករផ្សេងទៀតនោះទេសូម្បីតែ Neymar “៕
ដោយ៖តារា