ទីបំផុត Man Utd និង Sporting បានឈានដល់កិច្ចព្រមព្រៀងគ្នាក្នុងការចុះហត្ថលេខាលើ Bruno ហើយ

49772
  • ក្រុមបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Sporting C.P. ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Bruno Fernandes ហើយ ក្នុងតម្លៃផ្ទេរ ៥៥ លានអឺរ៉ូ (៤៧ លានផោន / ៦០ លានដុល្លារអាមេរិក) ។

    បើយោងតាមវែបសាយ Goal បានបញ្ជាក់ថា បន្ទាប់ពីមានការចរចារវាងក្លឹបទាំងពីរកាលពីថ្ងៃអង្គារម្សិលមិញ កិច្ចព្រមព្រៀងនេះជិតនឹងត្រូវបញ្ចប់នៅមុនទីផ្សាដោះដូរកីឡាករត្រូវបិទទ្វានៅថ្ងៃសុក្រ ។ Man United អាចចំណាយរហូតដល់ ៨០ លានអឺរ៉ូ (៦៨ លានផោន / ៨៨ លានដុល្លារអាមេរិក) សម្រាប់កីឡាករអន្តរជាតិព័រទុយហ្កាល់ជាមួយនឹងកិច្ចសន្យាបន្ថែមមួយចំនួនទៀតដែលត្រូវបានព្រមព្រៀងគ្នារវាងក្លឹបទាំងពីរ ។

    ការចរចារគ្នារវាងក្លឹបបិសាចក្រហម Manchester United និង Sporting បានរងបរាជ័យម្ដងរួចទៅហើយកាលពីប៉ុន្មានថ្ងៃថ្មីៗកន្លងទៅនេះ ដោយសារក្លិបយក្សព័ទុយហ្កាល់ទាមទាតម្លៃផ្ទេរកីឡាករ Fernandes ខ្ពស់ពេក ។ ទោះជាយ៉ាងណាក្ដី Sporting ត្រូវបានគេដឹងថា នៅតែទាមទាតម្លៃផ្ទេរចំនួន ៨០ លានអឺរ៉ូ  ប៉ុន្តែ Man Utd ចង់ចំណាយត្រឹមតែ ៥០ លានអឺរ៉ូ បូកបន្ថែម ១០.៥ លានអឺរ៉ូទៀតប៉ុណ្ណោះ ។ ខណះដំណើរការកិច្ចព្រមព្រៀងទៅជាយ៉ាងណានោះ មានតែរង់ចាំទាំងអស់គ្នា ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី