Real ផ្តួល Barce ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ Rodrygo ក្នុងតម្លៃ ៤៥ លានអឺរ៉ូ

39264
  • របាយការណ៍របស់ការសែត Marca បានឱ្យដឹងថាក្លិប Real Madrid បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្លិប Santos ក្នុងការនាំយកកីឡាករ Wonderkid Rodrygo ក្នុងតម្លៃ ៤៥ លានអឺរ៉ូ ( ៥៣ លានដុល្លារ ) ។

    Related image

    ក្លឹប Barcelona ក៏ស្ថិតនៅក្នុងការប្រជែងជាមួយក្លឹបម្ចាស់ជើងឯក UCL Real Madrid ផងដែរក្នុងការដណ្ដើមយកខ្សែបម្រើ-ប្រយុទ្ធស្លាបវ័យ ១៧ ឆ្នាំដែលត្រូវបានគេប្រៀបធៀបទៅនឹងមិត្តរួមជាតិរបស់ខ្លួនគឺខ្សែប្រយុទ្ធថ្លៃខ្លួនថ្លៃបំផុត Neymar Jr ។

    Related image

    ថ្វីបើអាយុរបស់គាត់នៅក្មេងក៏ដោយ ក៏ Rodrygo បានក្លាយជាតារាឆ្នើមម្នាក់នៅក្នុងលីគកំពូលរបស់ប្រេស៊ីលក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៥ គ្រាប់ក្នុងការបង្ហាញខ្លួន ៩ លើក ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី