Romelu Lukaku ៖ ក្តីសុបិនរបស់ខ្ញុំ គឺចង់ដើរតាមគន្លងរបស់ Ronaldo នៅអ៊ីតាលី

32976
  • Romelu Lukaku អះអាងថា ខ្លួនកំពុងរស់នៅក្នុងក្តីសុបិននៅ Inter Milan ហើយកីឡាកររូបនេះបង្ហាញបំណងចង់ដើរតាមគន្លងវិរះបុរសដូចជា Ronaldo, Christian Vieri និង Adriano នៅលើទឹកដី San Siro ។

    កីឡាករអន្តរជាតិប៊ែលហ្សិករូបនេះបានទទួលនូវបំណងប្រាថ្នារបស់គាត់ក្នុងរដូវដោះដូរកីឡាកររដូវក្តៅឆ្នាំ ២០១៩ ។ បន្ទាប់ពីចំណាយពេលពីររដូវកាលនៅឯក្លិប Manchester United ក្នុងកិច្ចព្រមព្រៀងតម្លៃ ៧៥ លានផោន (៩៨ លានដុល្លារ) Lukaku បានសម្រេចផ្ទេរទៅកាន់ប្រទេសអ៊ីតាលីនារដូវកាលនេះ ។

    Lukaku បានបង្ហាញទម្រង់លេងល្អមែនទែននៅក្របខណ្ឌ Serie A ក្នុងរដូវកាលដំបូងរបស់ខ្លួន ។ ខណះខ្សែវ័យ ២៦ឆ្នាំរូបនេះ បានបង្ហាញនិមិត្តរូបរបស់ខ្លួន និងចង់ដើរតាមគន្លងរបស់វិរះបុរសមួយចំនួននៅ Inter Milan ។ Lukaku បានស៊ុតបញ្ចូលទី ១៨គ្រាប់នៅក្នុងការបង្ហាញខ្លួន ២៧លើក នៅគ្រប់ការប្រកួតទាំងអស់ ។

    Lukaku បានប្រាប់ Tiki Taka ពីការផ្លាស់ប្តូររបស់គាត់ពីក្របខ័ណ្ឌ Premier League ទៅក្របខណ្ឌ Serie A ថា៖ “ វាគឺជាអារម្មណ៍ដ៏អស្ចារ្យ ។ ការទៅលេងនៅអ៊ីតាលី និងសម្រាប់ក្រុម Inter គឺជាសុបិនដែលខ្ញុំធ្លាប់មាន ។ វគ្គផ្តាច់ព្រ័ត្រដំបូងដែលខ្ញុំបានមើលកាលនៅក្មេងគឺ Inter ប៉ះ Lazio ។ ខ្ញុំចង់លេងឱ្យក្រុម Inter ដែលតែងតែមានខ្សែប្រយុទ្ធឆ្នើមៗដូចជា Ronaldo, Vieri និង Adriano ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី