
យោងតាមកាសែត The Independent បានឱ្យដឹងថាក្លិបបិសាចក្រហម Manchester United ទំនងជាមិនចុះហត្ថលេខាលើខ្សែការពារនៅរដូវក្តៅនេះទេ ហើយលោក Jose Mourinho ចង់បានជំនួសវិញដោយខ្សែប្រយុទ្ធថ្មី ។
ក្លឹប Manchester United ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការនាំយកខ្សែការពារកីឡាករ Alex Sandro និង Kieran Tierney ប៉ុន្តែលោក Mourinho មានអារម្មណ៍ពេញចិត្តជាមួយនឹងខ្សែការពារឆ្វេងបច្ចុប្បន្ន Ashley Young និង Luke Shaw ។
អ្នកចាត់ការរូបនេះចង់ទិញខ្សែប្រយុទ្ធថ្មីជំនួសការទិញខ្សែការពារដើម្បីចាប់ដៃគូជាមួយកីឡាករ Romelu Lukaku នៅតំបន់ប្រយុទ្ធដូចជាកីឡាករ Marko Arnautovic របស់ក្លឹប West Ham និង Mario Mandzukic របស់ក្លឹប Juventus ៕
ដោយ៖តារា