ក្ដៅៗ! ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីបានកើនឡើងដល់ ១៧០ នាក់ហើយ

20321
  • ក្រសួងសុខាភិបាលចិន បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមករានេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ១៧០នាក់ហើយ ខណៈមនុស្សចំនួនជាង ៧៧០០នាក់ទៀតបានឆ្លង ។

    ហើយបើតាមអាជ្ញាធរនៃខេត្តហ៊ូប៉ី និងទីក្រុងអ៊ូហាន ដែលជាចំណុចស្នូល នៃការផ្ទុះវីរុសកូរ៉ូណា បានឲ្យដឹងថា មនុស្សសរុបចំនួន ១៦២នាក់បានស្លាប់ ក្នុងតែខេត្តមួយនេះប៉ុណ្ណោះ និងមានអ្នកឆ្លង ៤៥៨៦ករណី ប៉ុន្តែអ្វីដែលពិសេសនោះគឺមានអ្នកជំងឺចំនួន ១២៨នាក់ បានធូរស្បើយពីជម្ងឺទូទាំងប្រទេសចិន ៕

    ដោយ៖ រ៉ាយូ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី