ក្លឹបអជិរាជស Real Madrid មិនបានទាក់ទងទៅលោក Jose Mourinho អំពីតំណែងអ្នកចាត់ការទូទៅថ្មីរបស់ខ្លួនឡើយ ។
គ្រូបង្វឹកក្រុម Manchester United បច្ចុប្បន្ន ធ្លាប់ដឹកនាំក្រុម Real Madrid ចន្លោះពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៣ ហើយរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអេស្ប៉ាញបានអះអាងថាម្ចាស់ជើងឯកពានរង្វាន់ Champions League កំពុងចាប់អារម្មណ៍នាំយកលោកទៅដឹកនាំក្រុមសារជាថ្មី ។ ប៉ុន្តែក្រុម Blanco ( Real ) កំពុងសម្លឹងមើលទៅកន្លែងផ្សេង ខណៈដែលពួកគេគ្មានបំណងនាំយកលោក Mourinho ទៅជំនួសកន្លែងរបស់លោក Zinedine Zidane នោះឡើយ ៕
ដោយ៖តារា