De Bruyne កំពុងអត់យល់ហេតុអ្វីបាន Man City ចាញ់ Man Utd កាលពីយប់មិញនេះ

10737
  • Kevin De Bruyne បាននិយាយថា គាត់មិនអាចយល់ពីរបៀបដែល Manchester City បានចាញ់ Manchester United ក្នុងលទ្ធផល ១-០ នៅរាត្រីថ្ងៃពុធនោះទេ ប៉ុន្តែកីឡាកររូបនេះជឿជាក់ថាគ្មាននរណាម្នាក់នឹងយកចិត្តទុកដាក់ដរាបណាពួកគេឈ្នះពានរង្វាន់ Carabao Cup ។

    ការនាំមុខក្នុងលទ្ធផល ៣-១ នៅជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup គឺគ្រប់គ្រាន់សម្រាប់ក្រុមមេឃខៀវ Manchester City ដើម្បីឡើងទៅជួបក្រុម Aston Villa នៅឯកីឡដ្ឋាន Wembley នាថ្ងៃទី១ ខែមីនា នៅវគ្គផ្ដាច់ព្រ័ត្រ បើទោះបីជាក្រុមរបស់លោក Pep Guardiola បានប្រកួតចាញ់ក្រុម Manchester United ក្នុងលទ្ធផល ១-០ នៅជើងទី២ យ៉ាងណាក្ដី ។ Raheem Sterling និង Sergio Aguero បានស៊ុតម្នាក់មួយគ្រាប់ផងដែរ ប៉ុន្តែទាំងពីគ្រាប់នោះសុទ្ធសឹងតែជាបាល់ជំហរក្រៅល្បែង ខណះមួយគ្រាប់របស់ក្រុមភ្ញៀវ Man Utd រកបានដោយកីឡាករ Nemanja Matic នៅនាទីទី៣៥ ខណះនៅនាទីទី៧៥ ខ្សែបម្រើស៊ែប៊ីវ័យ ៣១ឆ្នាំរូបនេះបានទទួលកាតក្រហមត្រូវបណ្ដេញចេញពីទីលានផងដែរ ។

    De Bruyne បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ “ ខ្ញុំពិតជាមិនអាចយល់ពីរបៀបដែលយើងចាញ់ការប្រកួតនេះទេ ។ សម្រាប់ខ្ញុំ United មិនមានឱកាសសូម្បីតែមួយនៅថ្ងៃនេះ ។ ក្នុងការ (ប្រយុទ្ធ) យើងថ្ងៃនេះគឺខ្ជះខ្ជាយណាស់ ។ ខ្ញុំគិតថាយើងត្រូវរៀនពីបញ្ហានេះ ប៉ុន្តែនៅទីបញ្ចប់វាល្អដែលយើងឈានដល់វគ្គផ្តាច់ព្រ័ត្រ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី